លោក Ole Gunnar Solskjaer ពេញចិត្តនឹងសមាសភាពក្រុមថ្មីរបស់លោក មុនពេលជួបជាមួយក្រុម Arsenal

        បន្ទាប់ពីប្រកួតចាញ់​ក្រុម Tottenham ធ្ងន់ធ្ងរ​កាលពីដើម​ខែនេះ គេស្ទើរតែមិនជឿដែលថា លោក Ole Gunnar Solskjaer សម្រេចចិត្តផ្លាស់ប្តូរ​ដ៏ចាំបាច់នៅក្លឹប Manchester United ។

        គ្មានការត្អូញត្អែរនោះទេនៅចុងបញ្ចប់នៃថ្ងៃដែលក្រុមលោកបរាជ័យធ្ងន់ធ្ងរបំផុតក្នុងវិស័យបាល់ទាត់ គឺចាញ់​៦-១ ប៉ុន្តែលោក Solskjaer គ្រាន់តែដឹងថា លោកត្រូវការរុះរើប្រព័ន្ធលេងនិងកីឡាករមួយចំនួន។ លោកបានបង្ខំចិត្ត​ធ្វើការផ្លាស់ប្តូរ​សមាសភាពក្រុមរបស់លោកមួយចំនួនដូចការគ្រោងទុក។

        ការទាមទារភាពល្អប្រសើរនៅរដូវកាលឆ្នាំ​២០២០-២១​ មានន័យថា លោក Solskjaer មិនអាចពឹងផ្អែកលើកីឡាករនិងប្រព័ន្ធលេងដដែលៗនោះទេ ប្រសិន​បើចង់បានលទ្ធផលល្អប្រសើរ។

        លោក Paul Scholes បាន​និយាយនៅសប្តាហ៍​នេះថា លទ្ធផល​ប្រកួត​ជាមួយ​ក្រុម Tottenham បង្កផលប៉ះពាល់ដល់​អនាគតអតីតមិត្តរួមក្រុម​របស់​លោក​។ លោក Solskjaer បាន​ទទួលស្គាល់កាលពីថ្ងៃសុក្រថា “ខ្ញុំគិតថា លទ្ធផល​ ៦-១ នេះ ត្រូវតែមានការឆ្លើយ​តប”។

        ការឆ្លើយ​តបនេះបានធ្វើឲ្យក្រុម Manchester United រកបានជ័យជម្នះលើក្រុម Newcastle  Paris Saint-Germain និង RB Leipzig ដោយរកបាន​១១គ្រាប់និង​ស្មើជាមួយក្រុម​​ Chelsea កាលពីចុងសប្តាហ៍​មុនផងដែរ៕

adverise with khmeread