តួ James Bond ដំបូងគេបង្អស់ទទួលមរណភាពនៅអាយុ ៩០ ឆ្នាំ

ក្រុមគ្រួសាររបស់គាត់បាននិយាយថា តួ James Bond គឺលោក Sir Sean Connery បានទទួលមរណភាពនៅអាយុ ៩០ ឆ្នាំ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសៅរ៍។

តារាសម្តែងជនជាតិស្កុតឡែនរូបនេះមានឈ្មោះល្បីល្បាញដោយការសម្ដែងជាតួ James Bond ដំបូងគេនៅលើអេក្រង់ធំ និង សម្តែងនៅក្នុងរឿងចារកម្មចំនួន ៧ ។

កូនប្រុសរបស់គាត់បាននិយាយថា លោក Sir Sean បានស្លាប់ នៅពេលគាត់កំពុងសម្រាន្តនៅផ្ទះនៅ Bahamas ដោយធ្លាប់មិនស្រួលខ្លួនម្តងម្កាលដែរ។

អាជីពសម្ដែងរបស់គាត់មានរយៈពេល ៥ ទសវត្សរ៍ហើយគាត់បានឈ្នះពានរង្វាន់អូស្ការក្នុងឆ្នាំ ១៩៨៨ សម្រាប់តួរបស់គាត់នៅក្នុងរឿង The Untouchables ។

ខ្សែភាពយន្តផ្សេងទៀតរបស់លោក Sir Sean រួមមានរឿង The Hunt for Red October រឿង Highlander រឿង Indiana Jones និងរឿង the Last Crusade and The Rock៕

adverise with khmeread