ស្ត្រីថៃម្នាក់ទះកំផ្លៀងក្មេងស្រីសិស្សសាលា ព្រោះឮសំឡេងភ្លេងជាតិហើយមិនព្រមក្រោកឈរគោរព

អ្នកលក់ដូរតាមផ្លូវវ័យ៤៥ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រើហិង្សា បន្ទាប់ពីទះកំផ្លៀងក្មេងស្រីជំទង់សិស្សសាលាម្នាក់ ដែលមិនឈរគោរពទង់ជាតិអំឡុងពេលចាក់ភ្លេងជាតិនៅស្ថានីយរថភ្លើងអយុធ្យាកាលពីល្ងាចថ្ងៃអង្គារ។

វីដេអូស្ត្រីម្នាក់នេះប្រើហិង្សាលើសិស្សស្រីវ័យ១៥ឆ្នាំបានល្បីលើអនឡាញ ដោយទាក់ទាញការរិះគន់ទៅលើទង្វើស្ដ្រីនោះយ៉ាងខ្លាំង។

អ្នកលក់ដូររូបនោះឈ្មោះ Poo បានខឹងសម្បា បន្ទាប់ពីក្មេងស្រីនោះមិនងើបឈរគោរពទង់ជាតិនៅម៉ោង៦ល្ងាចកាលពីថ្ងៃអង្គារ។

នៅពេលភ្លេងជាតិបញ្ចប់ ស្ដ្រីនោះដើរសម្ដៅទៅរកក្មេងស្រីនោះ និងស្រែកដាក់នាងសម្រាប់ការមិនឈរគោរពទង់ជាតិ។ មួយសន្ទុះក្រោយមកគាត់ក៏បានទះកំផ្លៀង និងបោចសក់សិស្សរូបនោះក្នុងចំណោមមុខមនុស្សដែលរង់ចាំរថភ្លើង។ ហើយមនុស្សក៏នាំគ្នាធ្វើអន្តរគមន៍។

ស្ដ្រីនោះនឹងត្រូវជាប់ពន្ធធនាគាររយៈពេល១ខែឡើង ឬក៏ត្រូវផាកពិន័យប្រាក់មួយម៉ឺនបាតឡើងពីការចោទប្រកាន់នេះ៕ ប្រភព ៖ Bangkok Post

 

adverise with khmeread