A224371d f74d 49e1 967b 70ea6d0abfd6

រើស​អេតចាយ​សុខៗ​បែកគំនិត​កាត់​សោ​លួច​រទេះ​លក់​ផ្លែឈើ​ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​អ្នក​រើស​អេតចាយ​បាន​បែកគំនិត​កាត់​សោ​ច្រ​វ៉ា​ក់បំ​ណង​លួច​រទេះ​លក់​ផ្លែឈើ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​ដេញចាប់បាន ហើយ​ប្រជាពលរដ្ឋ​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ចេ​លា​ម៉ោង​១​នឹង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២០០២ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

     ជនសង្ស័យ​មានឈ្មោះ ហ៊ួ​ត ចំរើន ហៅ​ជា អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឮ​សម្លេង​ដូចជា​មាន​មនុស្ស​ធ្វើ​អ្វីមួយ​នៅ​ខាងក្រៅ​ផ្ទះ​។ ពេលនោះ​មាន​បុរស​ម្នាក់​បានចេញ​ក្រៅ​មក​មើល​ក៏​បានឃើញ​ជនសង្ស័យ​ម្នាក់​បាន​កាត់​ច្រ​វ៉ា​ក់​សោ​រៀបនឹង​យក​រទេះ​លក់​ផ្លែឈើ​របស់ខ្លួន។​

     ពេលនោះ​គាត់​ក៏​ស្រែក​ឆោឡោឡើង បង្ក​ការភ្ញាក់ផ្អើល និង​ដេញចាប់បាន ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ទើប​ប្រគល់អោយ​សមត្ថកិច្ច​។​ក្រោយមក​សមត្ថ កិច្ច​បា​ន​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

 

អ្នកនឹងចូលចិត្ត

មតិយោបល់