adverise with khmeread 1

លោកអ្នក​នឹង​ដឹងថា​មាន​បញ្ហា​បេះដូង​ឬក៏​អត់ ដោយ​គ្រាន់តែ​ឈោង​ដៃ​ប៉ះ​ចុងជើង​!

    ​ដើម្បី​ដឹងថា​បេះដូង​ដំណើរ​ការល្អ ឬក៏​មាន​បញ្ហា ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​បាន​ណែនាំ​វិធី​ពិនិត្យ​ដ៏​ងាយស្រួល​មួយ ដោយ​គ្រាន់តែ​ឈោង​ដៃ​ទៅ​ប៉ះ​ចុងជើង​ប៉ុណ្ណោះ​។ ប្រសិនបើ​រាងកាយ​របស់លោក​អ្នក​នៅតែមាន​ភាព​ទន់​ដើម្បី​ឈោង​ទៅ​ប៉ះ​ដល់​ចុងជើង មានន័យថា បេះដូង​របស់លោក​អ្នក​ពិតជា​មាន​សុខ​ភាពល្អ​។

​    ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Heart and Circulatory Physiology បាន​ពន្យល់ថា តាមរយៈ​ការធ្វើ​តេស្ត​មួយ​លើ​រាងកាយ (​ចុងជើង​) គេ​នឹង​ដឹងថា​បេះដូង​មាន​សុខ​ភាពល្អ ឬក៏​មិនល្អ​បាន​។

​    ​វិធី​ធ្វើតេស្ត​គឺមាន​លក្ខណៈ​ងាយស្រួល​បំផុត គឺ​គ្រាន់តែ​អង្គុយ​សណ្តូកជើង​ឱ្យ​ត្រង់ ហើយ​បញ្ឈរ​ចុងជើង​ឱ្យ​ត្រង់​។ បន្ទាប់មក​ព្យាយាម​ឈោង​ដៃ​ប៉ះ​ចុងជើង​។ ប្រសិនបើ​ដងខ្លួន​លោកអ្នក​ទន់​គ្រប់គ្រាន់​ល្មម​ដើម្បី​ប៉ះ​ដល់​ចុងជើង​ដែល​បញ្ឈរ​ត្រង់ មានន័យថា សុខភាព​បេះដូង​លោកអ្នក​ល្អ​ធម្មតា​។

​    ​ប៉ុន្តែ​ប្រសិនបើ​ឈោង​ដៃ​ប៉ះ​មិន​ដល់​ចុង​ជើងទេ មានន័យថា លោកអ្នក​កំពុងមាន​បញ្ហា​បេះដូង​ហើយ នេះ​ដោយសារតែ​សរសៃឈាម​រឹង ដែលជា​កត្តា​នាំទៅ​កើត​ជំងឺ​បេះដូង​។ នេះ​បើ​ផ្អែក​តាម​ការអះអាង​របស់​វេជ្ជបណ្ឌិត​ជប៉ុន លោក Yamamoto​។​

​    ​សូម​សាកល្បង​ទាំងអស់គ្នា ថា​តើ​សុខភាព​បេះដូង​របស់លោក​អ្នក​ល្អ ឬក៏​មិនល្អ​៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់