adverise with khmeread Reduce high blood pressure 300x160

បន្ថយ​សម្ពាធ​ឈាម​ក្នុង​រយៈពេល​តែ ៥ នាទី ដោយ​ពុំ​ចាំបាច់​ប្រើ​ឱសថ​!

    ​ប្រជាជន​អង់គ្លេស​ជាង ៥ លាន​នាក់​ពុំបាន​ដឹងខ្លួន​ថា​ពួកគេ​កើត​ជំងឺលើសឈាម​នោះទេ​។ មនុស្ស​ធំ​ម្នាក់​ក្នុងចំណោម​បួន​នាក់​បានកើត​ជំងឺ​នេះ​នៅ​អង់គ្លេស​។ វិធី​តែមួយគត់​ដើម្បី​ដឹងថា​លើសឈាម​ឬក៏​អត់​គឺ​តាមរយៈ​ការ​វាស់​សម្ពាធ​ឈាម​។

​    ​មនុស្ស​ធំ​ទាំងឡាយ​គួរតែ​ឧស្សាហ៍​ពិនិត្យ​សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​។ ការពិនិត្យ​សម្ពាធ​ឈាម​គឺមាន​លក្ខណៈ​ងាយស្រួល និង​អាច​សង្គ្រោះ​ជីវិត​របស់លោក​អ្នក​បាន​ថែមទៀត​។

​    ​អត្ថបទ​នេះ​នឹង​បង្ហាញ​លោកអ្នក​ពី​អា​ថ៍កំ​បាំង​វិជ្ជាពេទ្យ​បុរាណ​ចិន​ដើម្បី​បន្ថយ​សម្ពាធ​ឈាម ដែល​បង្ហាញ​ដោយ​វេជ្ជបណ្ឌិត​ចិន លោក Lu Hun​។

​    ​* តើ​បន្ថយ​សម្ពាធ​ឈាម​ក្នុងពេល​តែ ៥ នាទី​ដោយ​ពុំ​ប្រើ​ថ្នាំ​ដោយ​របៀប​ណា​?
​    ​១. ចំណុច​ទី ១
​    ​ចុច​នៅក្រោយ​ទងត្រចៀក​ត្រង់​ចន្លោះ​ឆ្អឹងថ្គាម ហើយ​ត្រូវ​ចុច​ឱ្យ​ខ្លាំង​រហូត​ទាល់​តែមាន​អារម្មណ៍​ថា​ឈឺ​រយៈពេល ១ នាទី ព្រោះ​ទីតាំង​នេះ​តម្រូវឱ្យ​ចុច​ខ្លាំង​ទើប​មាន​ប្រសិទ្ធភាព​។ បន្ទាប់ពី​រយៈពេល ១ នាទី សម្ពាធ​ឈាម​នឹង​ចុះ​មកវិញ​ជាមិនខាន​។ ហើយ​ប្រសិនបើ​លោកអ្នក​មិន​ចង់សង្កត់ធ្ងន់​ដៃ​ពេក​ទេ សូម​សាក​វិធី​ខាងក្រោម​នេះ​វិញ តែ​ត្រូវ​ចំណាយពេល ៥ នាទី​។

​    ​២. ចំណុច​លេខ ២
​    ​លោកអ្នក​គ្រាន់តែ​យកដៃ​ចុច​ថ្នមៗ​នៅ​ចន្លោះ​ឆ្អឹងដងកាំបិត​ទាំងសងខាង (​មើលរូប​) ឱ្យបាន ៥ នាទី សម្ពាធ​ឈាម​នឹង​ចុះ​មកវិញ​ធម្មតា​។ បន្ទាប់មក​ត្រូវ​ឈ្លី​ត្រង់ចំណុច​នេះ​ឱ្យបាន ១០ ដង​ទាំងសងខាង​។

​    ​សូម​ចែករំលែក​ឱ្យ​សាច់ញាតិ​មិត្តភក្តិ​បានដឹង​គ្រប់ៗ​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត​ពួកគេ ក៏ដូចជា​ជីវិត​របស់​លោកអ្នក​ផ្ទាល់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់