adverise with khmeread 1

​ប៉ាក​គី​អៅ​មកដល់​ទីក្រុង Las Vegas ហើយ​ដើម្បី​ត្រៀម​វ៉ៃ​ជាមួយ​ប្រ៊ែ​ត​លី​

​    ​អ្នក​ប្រដាល់​ឆ្នើម​មែន​នី ប៉ាក​គី​អៅ​បានមក​ដល់ទី​ក្រុង Las Vegas ហើយ ខណៈ​គាត់​កំពុង​រៀបចំខ្លួន​ដើម្បី​ឡើង​សង្វៀន​ប្រដាល់​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​    ​កីឡាករ​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន​រូប​នឹង​ប្រឈមមុខ​នឹង​កីឡាករ​ប្រ៊ែ​ត​លី​ជា​លើក​ទី​បី ខណៈ​គាត់​សង្ឃឹមថា នឹង​បញ្ចប់​អាជីព​របស់គាត់​ក្នុងឋានៈ​ជា​ម្ចាស់​ជើងឯក​។​

​    ​អ្នក​ប្រដាល់​អាជីព​ទាំងពីរ​ធ្លាប់បាន​ជួបគ្នា​ចំនួន​ពីរលើក​មកហើយ ជាមួយ​ប៉ាក​គី​អៅ​បានទទួល​ជ័យជម្នះ​លើ​ប្រ៊ែ​ត​លី​ចុងក្រោយបង្អស់​គឺ​ក្នុង​ខែមេសា ឆ្នាំ ២០១៤​។​

​    ​ជ័យជម្នះ​របស់​ប៉ាក​គី​អៅ​បានសម្រេច​ជា​ឯកច្ឆន្ទ​នៅពេលនោះ​ខណៈ​ប្រ៊ែ​ត​លី​បាន​យកឈ្នះ​បុរស​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន​រូបនេះ​កាលពី​ឆ្នាំ ២០១២​។​

​    ​អ្នក​ទាំងពីរ​បានបង្ហាញ​អំណាច​របស់ខ្លួន​ជាមួយ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ខណៈ​ពួកគេ​បានមក​ដល់ទី​ក្រុង Las Vegas ជាមួយ​អ្នក​ឱ្យ​ទឹក​និង​ប្រិយមិត្ត​ជាច្រើន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់