Win every argument

យុទ្ធសាស្ត្រសំងាត់ដើម្បីជួយអ្នកឲ្យយកឈ្នះរាល់ការប្រកែកគ្នា

តើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពមួយ ដែលអ្នកបានឈ្លោះប្រកែកគ្នាជាមួយនឹងមនុស្សក្បាលរឹងគួរឲ្យគ្រឺតដែរឬទេ? អ្នកដឹងច្បាស់ថាខ្លួនអ្នកគឺជាអ្នកត្រូវ ហើយមនុស្សម្នាក់នោះនៅតែប្រកែកយកឈ្នះទាំងកម្រោល ប៉ុន្តែអ្នកហាក់ដូចជារកពុំឃើញវិធីណាដើម្បីឲ្យពួកគេចុះចាញ់ទាល់តែសោះ។ ដូច្នេះ ប្រសិនបើអ្នកចង់រៀនពីរបៀបយកឈ្នះលើរាល់ការឈ្លោះប្រកែកគ្នា អ៊ីចឹងអ្នកត្រូវធ្វើរឿងមួយចំនួនដូចខាងក្រោមនេះ។  

- ឲ្យពួកគេពន្យល់ហេតុផល
វិធីល្អដើម្បីយកឈ្នះការប្រកែកគ្នាគឺត្រូវឲ្យគូឈ្លោះប្រកែកពន្យល់ហេតុផលលំអិត ដែលគួរឲ្យជឿជាក់ដើម្បីគាំទ្រការលើកឡើងរបស់ខ្លួន។ ពួកគេនឹងទាល់គំនិតពេលដែលហេតុផលលើកឡើងនោះវាមិនស៊ីគ្នានឹងការប្រកែករបស់ពួកគេ។ កុំគ្រាន់តែអង្គុយស្តាប់ហេតុផលផ្ទាល់ខ្លួនឥតសមហេតុផលរបស់ពួកគេឲ្យសោះ។

- ទទួលស្គាល់ការលើកឡើងរបស់ពួកគេ ប៉ុន្តែកុំទទួលស្គាល់វាថាជាការពិតឲ្យសោះ
ប្រសិនបើគូឈ្លោះប្រកែករបស់អ្នកអាចពន្យល់ពីរបៀបធ្វើឲ្យគំនិតរបស់ពួកគេស្តាប់ទៅសមហេតុផល អ៊ីចឹងល្បិចល្អមួយគឺថាត្រូវទទួលស្គាល់នូវគំនិតដែលពួកគេលើកឡើងនោះ ប៉ុន្តែកុំទទួលស្គាល់ថាវាជាហេតុផលពិតឲ្យសោះ។ ប្រាប់ពួកគេថា "គំនិតហ្នុ៎ងល្អតែលើក្រដាសទេ តែមិនអាចយកជាការបានទេ"។ 

- និយាយផ្ទញ់ការអះអាងរបស់គូឈ្លោះប្រកែក
ត្រូវធ្វើរាល់អ្វីដែលអ្នកអាចដើម្បីធ្វើឲ្យអ្វីដែលពួកគេនិយាយស្តាប់ទៅដូចជាគួរឲ្យអស់សំណើចខ្លាំងណាស់ចំពោះពួកគេ។ ឱកាសគឺថា ពួកគេនឹងចាប់ផ្តើមទទួលស្គាល់វា រួចឈប់ព្យាយាមឈ្លោះប្រកែកជាមួយអ្នកតទៅទៀត។ តាមរយៈការធ្វើបែបនេះ អ្នកក៏នឹងចាប់ផ្តើមធ្វើឲ្យការអះអាងរបស់ពួកគេកាន់តែភ្លៀវ និងធ្វើឲ្យពួកគេទាល់គំនិតរកអ្វីមកប្រកែកទៀតលែងបាន។ 

- និយាយការពិតម៉ាត់ៗឲ្យចំប្រធានបទដែលកំពុងប្រកែក
មនុស្សភាគច្រើន ដែលប្រកាន់ជំហរឈ្លោះយកឈ្នះឲ្យទាល់តែបាន ភាគច្រើនសំអាងតែលើការពិតតូចមួយប៉ុណ្ណោះ។ នៅពេលអ្នកស្ថិតក្នុងការឈ្លោះប្រកែកគ្នា អ្នកត្រូវតែលើកយកចំណុចដែលពួកគេកំពុងនិយាយមកសំអាងថាមិនពិតនោះទេ ហើយព្យាយាមមើលថាតើពួកគេអាចមានអ្វីមកសំអាងតបវិញឬអត់។ ប្រសិនមិនអាចទេ អ៊ីចឹងអ្នកគឺជាអ្នកឈ្នះហើយ។ 

- លើកឡើងពីចំណុចមិនសមហេតុផលរបស់ពួកគេ
ឧទាហរណ៍ ប្រសិនបើមនុស្សដែលអ្នកកំពុងឈ្លោះជាមួយនិយាយថា ក្រុមហ៊ុនដែលអ្នកទាំងពីរកំពុងធ្វើការឲ្យនោះគឺជាក្រុមហ៊ុនមិនល្អទេ អ៊ីចឹងឆ្លើយតបវិញ ដោយនិយាយប្រាប់ពួកគេថា ចាកចេញ រួចរកកន្លែងធ្វើការផ្សេងទៅ។ មនុស្សម្នាក់ហ្នុ៎ងកំពុងតែនិយាយប្រឆាំងឥតសមហេតុផលមកលើខ្លួនឯង ហើយក៏កំពុងតែចាញ់ការឈ្លោះប្រកែកផងដែរ។  

- ធ្វើឲ្យគូឈ្លោះប្រកែកខឹងសម្បារ
ការដែលអ្នកធ្វើឲ្យគូឈ្លោះប្រកែកខឹងកាន់តែខ្លាំង អ្នកនឹងកាន់តែមានប្រៀប ហើយពួកគេក៏កាន់តែបាត់បង់ការរកនឹកហេតុផលមកឈ្លោះប្រកែក។ ត្រូវចាំថា មិនត្រូវធ្វើឲ្យខ្លួនឯងខឹងនោះទេ! ការដែលអ្នកមានអារម្មណ៍កាន់តែនឹងធឹង អ្នកនឹងកាន់តែឆាប់ឈ្នះការឈ្លោះប្រកែកគ្នា។ ចុងបញ្ចប់ អ្នកនឹងធ្វើឲ្យពួកគេទាល់គំនិតរកអ្វីមកប្រកែកលែងបាន។  

- កុំព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យឈរខាងអ្នក
ការព្យាយាមបញ្ចុះបញ្ចូលឲ្យគេឈរនៅខាងអ្នកគឺជាគោលដៅចុងក្រោយបំផុតដែលអ្នកចង់បាន ប៉ុន្តែរឿងនោះនឹងមិនអាចកើតឡើងបានទេ។ ប្រសិនបើគោលបំណងឈ្លោះប្រកែករបស់អ្នកគឺដើម្បីឲ្យគេឈរខាងអ្នក អ៊ីចឹងមិនខុសអីពីការសុំចុះចាញ់ពីដើមទីនោះទេ។ ប្រសិនបើអ្នកជឿជាក់លើការអះអាងរបស់អ្នក ត្រូវលើកយកអំណះអំណាងគួរឲ្យជឿជាក់មកការពារ ហើយត្រូវគោរពការលើកឡើងរបស់គូឈ្លោះប្រកែក ធ្វើអ៊ីចឹងទើបអ្នកអាចមានឱកាសឈ្នះបាន។ 

- ស្តាប់អ្វីដែលពួកគេកំពុងនិយាយ
ប្រសិនបើអ្នកអត់ស្តាប់អ្វីដែលពួកគេនិយាយ រួចចាំតែបាញ់វិញផូងៗ អ៊ីចឹងឱកាសឈ្នះរបស់អ្នកគឺមានតិចណាស់។ តើអ្នកអាចប្រមូលយករាល់ចំណុចទាំងឡាយ និងផ្គុំវាចូលគ្នាដើម្បីរកគំនិតមកតស៊ូមតិយ៉ាងម៉េចកើតទៅ បើអ្នកមិនដឹងថាពួកគេនិយាយអ្វីផងនោះ? នេះហើយជាចំណុចដែលធ្វើឲ្យការឈ្លោះប្រកែកគ្នាចាប់ផ្តើមឥតមានទីបញ្ចប់៕ 

មតិយោបល់