adverise with khmeread 1 %281%29

មូលហេតុ​ដែល​ធ្វើ​ឲ្យ​កីឡាករ Javier Hernandez ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម Man Utd

​កីឡាករ​វ័យ ២៧ ឆ្នាំ សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក Javier Hernandez បាន​លាតត្រដាង​ការពិត​ដែល​ធ្វើ​ឲ្យ​រូបគេ​សម្រេចចិត្ត​ចាកចេញ​ពី Man Utd ក្រោយពី​បាន​សន្ទនា​ជាមួយ​លោកគ្រូ​បង្វឹក Louis van Gaal​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វេ​ប​សាយ​ម៉ិ​ក​ស៊ិ​ក Movistar រូបគេ​បាន​ពន្យល់​មូល​ហេតុថា "​ខ្ញុំ​បាន​និយាយ​ជាមួយ លោក Van Gaal ហើយ​គាត់​បាន​ឆ្លើយតប​មកវិញ​ថា ខ្ញុំ​មាន​ឪ​កាស​តែ ១% ប៉ុណ្ណោះ​នៅក្នុង​ជម្រើស​ដំបូង អញ្ចឹង​ហើយ​បានជា​ខ្ញុំ​ចូលរួម​ជាមួយ Leverkusen"​។ Hernandez បាន​បន្តទៀតថា "​ខ្ញុំ​មាន​ទំនុកចិត្ត​តាំងពី​បាន​ចូលរួម​ជាមួយ Leverkusen នៅ​ថ្ងៃ​ដំបូង ខ្ញុំ​ទទួលបាន​អារម្មណ៍​ថា​ជា​មនុស្ស​សំខាន់​ម្នាក់ មិនមែន​ដោយសារ​ខ្ញុំ​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​ទេ គឺ​ដោយសារ​ខ្ញុំ​នឹង​លេង​គ្រប់​ការប្រកួត​"​។​

Javier Hernandez បច្ចុប្បន្នជាអ្នកស៊ុតច្រើនជាងគេនៅអាល្លឺម៉ង់

Javier Hernandez បាន​ចូលរួម​ជាមួយ Leverkusen ពី Man Utd ក្នុងតម្លៃ​ត្រឹមតែ ៧ លាន​ផោន​ប៉ុណ្ណោះ ដែល​បានធ្វើ​ឲ្យ​ប្រិយមិត្ត​បិសាច​ក្រហម Man U មាន​ចម្ងល់​យ៉ាងខ្លាំង​ចំពោះ​គោលការណ៍​ក្នុងការ​ដោះដូរ​កីឡាករ​របស់​ក្លឹប​។​

Man Utd ក្នុង​រដូវ​កាល​នេះ​កំពុង​ជួប​ផល​លំបាក​ក្នុង​ការរក​គ្រាប់​បាល់​ខណៈ​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន Javier Hernandez កំពុង​កក្រើក​នៅ​អាល្លឺម៉ង់​ដោយបាន​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​និង​ប្រទេស​បាន ២១ គ្រាប់​ហើយ​។​

​មាន​សំណួរ​ជាច្រើន​សួរ​ទៅ​លោក Van Gaal ថា​តើ​លោក​ចង់​គិត​យ៉ាងម៉េច​ដោយ​ឲ្យ Robin van Persie ចាក​ចេញទៅ​ប្រទេស​តួ​ក​គី និង Javier Hernandez ទៅ​អាល្លឺម៉ង់​ដោយ​មិនបាន​រក​អ្នក​មក​ជំនួស​?

Robin van Persie ជាកីឡាករមួយរូបទៀតដែលលោក Van Gaal លក់ចេញពី Man Utd ដោយពុំរកកីឡាករផ្សេងមកជំនួស

​ប្រភព​៖ មេត្រូ

adverise with khmeread

មតិយោបល់