adverise with khmeread 1

​ដំណឹង​ល្អ​សម្រាប់ Liverpool? Benteke ត្រៀម​ចរចា​ជាមួយ Atletico Madrid

​    ​ខ្សែប្រយុទ្ធ Liverpool កីឡាករ Christian Benteke ហាក់​នឹង​ចាប់ផ្តើម​ការជជែក​ជុំវិញ​ការផ្ទេរ​ទៅកាន់​ក្លឹប Atletico Madrid​។​

​    ​កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​បាន​ព្យាយាម​អត់ធ្មត់​ដ៏​លំបាក​នៅ​ទឹកដី Anfield ក្នុង​រដូវ​កាល​ដំបូង ខណៈ​រូបគេ​រកបាន​តែ ៨ គ្រាប់​ប៉ុណ្ណោះ ហើយ​គាត់​បាន​រិះគន់​គ្រូបង្វឹក​លោក Jurgen Klopp ទៀតថា មិនបាន​ផ្តល់​ពេល​ច្រើន​ឱ្យ​គាត់​នៅលើ​ទីលាន​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ក្រុម Atletico ហាក់ដូចជា​ពេញចិត្ត​អតីត​ខ្សែប្រយុទ្ធ Aston Villa រូបនេះ ដែល​គាត់​អាច​នឹង​ស័ក្តិសម​នឹង​របៀប​លេង​របស់លោក Diego Simeone​។​

​    ​បើ​យោងតាម​វេ​ប​សាយ  Todomercadoweb បានឱ្យដឹងថា ការចរចា​អាច​នឹង​ចាប់ផ្តើម​នាពេលខាងមុខ​សម្រាប់ Benteke ដែល​គាត់​បាន​ទទួលស្គាល់ថា គាត់​មិន​សប្បាយចិត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ជាមួយ Liverpool ទេ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់