adverise with khmeread 1

Liverpool លើក​គីឡូ​ធ្ងន់​របស់ខ្លួន​ទៅ​ទឹកដី Dortmund ក្នុង​រាត្រី​នេះ​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្លឹប កីឡាករ Roberto Firmino បានធ្វើ​ដំណើរ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool សម្រាប់​ការប្រកួត Europa League ជាមួយ​ក្រុម​ខ្លាំង Borussia Dortmund ក្នុង​រាត្រី​នេះ​។​

​    ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ខកខាន​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម Tottenham ដោយសារ​បញ្ហា​របួស​ស​រ​សៃ​ពួរ ហើយ​ត្រូវបាន​រំពឹងទុក​ថា នឹង​ខកខាន​ការប្រកួត​ជើង​ទីមួយ​ក្នុង​ក្របខ័ណ្ឌ Europa League ទៀតផង​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី Firmino បាន​ហោះ​ទៅ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​មិត្ត​រួម​ក្រុម​ដែល​នេះ​ជា​សញ្ញាណ​ល្អ​សម្រាប់​ក្រុម​មុន​ការប្រកួត​នៅ​ទឹកដី Signal Iduna Park​។​

​    ​ទាំងនេះ​ជា​ក្រុម​កីឡាករ​ដែល Liverpool ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ Dortmund ក្នុង​យប់​នេះ​៖ Mignolet, Ward, Clyne, Toure, Lovren, Sakho, Skrtel, Moreno, Smith, Henderson, Can, Allen, Milner, Ibe, Ojo, Lallana, Coutinho, Firmino, Origi, Sturridge៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់