adverise with khmeread Irma

រន្ធត់ចិត្ត! តារាចម្រៀងប៉ប់ឥណ្ឌូណេស៊ីស្លាប់លើឆាក បន្ទាប់ពីត្រូវពស់ចឹក

            តារាចម្រៀង​ប៉ប់ Irma Bule កំពុង​សម្តែង​នៅលើ​ឆាក​ជាមួយនឹង​សត្វ​ពស់​ដែល​នាង​តែង​យកតាម​ជាមួយ​ដែល​នៅពេលនោះ សត្វ​ពស់​មួយ​ក្បាល​បាន​ចឹក​នាង​និង​បញ្ចូល​ជាតិ​ពិស​ដ៏​កាច​សាហាវ​។​

            តារាចម្រៀង​ប៉ប់​រូបនេះ ដែល​បន្ត​ច្រៀង​បាន​៤៥​នាទី បន្ទាប់ពី​ត្រូវ​ពស់វែក​ចឹក​ពាក់កណ្តាល​ទីនោះ បាន​ដួល​និង​ស្លាប់​នៅលើ​ឆាក​តែម្តង​។​

            តារាចម្រៀង Irma Bule ល្បីល្បាញ​ដោយសារតែ​យក​សត្វ​ពស់​មក​រុំ​នឹង​ខ្លួន អំឡុងពេល​នាង​ឡើង​សម្តែង ប៉ុន្តែ​ស្តេចពស់​វែក​ដែល​នាង​រាំ​និង​សម្តែង​ជាមួយ​កាលពី​ថ្ងៃអាទិត្យ​នោះ​មិនត្រូវ​បាន​ដក​ចង្កោម​ទេ​។​

            តារាចម្រៀង​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​សម្តែង​នៅ​ភូមិ​មួយ​នៅ Karawang ក្នុង​តំបន់ West Java នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​កំណើត​របស់​នាង នៅពេល​ឧប្បត្តិហេតុ​កើតឡើង​។​

            បន្ទាប់ពី​បញ្ចប់​បទ​ចម្រៀង​ដំបូង នាង​បាន​ជាន់​លើ​ពស់វែក​នោះ​ដោយ​ចៃដន្យ​។ ភ្លាមនោះ ពស់​បាន​ចឹក​ជើង​របស់​នាង និង​បាន​បញ្ចូល​ពិស​ទៅក្នុង​សរសៃឈាម​របស់​នាង​។ រូបភាព​វីដេអូ​ទំនងជា​ថត​ជាប់​ហេតុការណ៍​នេះ​។​

            Ferlando Octavion Auzura ជា​ទស្សនិកជន​ម្នាក់​ក្នុងចំណោម​អ្នកទស្សនា​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា “ ឧប្បត្តិ​ហេតុនេះ​កើតឡើង​នៅពេល Irma បានជា​ន់​លើ​កន្ទុយ​ពស់ ខណៈ​ច្រៀង​បាន​ពាក់កណ្តាល​បទ​ចម្រៀង​ទី​២​។ នៅពេលនោះ ពស់​ចឹក​ត្រង់​ភ្លៅ​របស់​នាង​”​។​

            ទោះបីជា​យ៉ាងណា តារាចម្រៀង​រូបនេះ​នៅតែ​បន្ត​ច្រៀង ហើយ​តាម​ព័ត៌មាន​ថា បាន​បដិសេធ​មិន​ទទួលយក​ថ្នាំបន្សាប​ទៀតផង​។ បន្ទាប់ពី​បន្ត​សម្តែង​បាន​៤៥​នាទី សា​ក្ស៊ី​បាន​និយាយថា នាង​ចាប់ផ្តើម​ក្តួ​ត​ចង្អោរ​។ Irma ត្រូវបាន បញ្ចូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​បាន​ស្លាប់​បន្តិចក្រោយមក​។​

            ស្តេចពស់​វែក​គឺជា​ប្រភេទ​ពស់​ពិស​មាន​ប្រវែង​ខ្លួន​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​អាចមាន​ប្រវែង​រហូតដល់​៥​ម៉ែត្រ​ឯណោះ​។​

            ប៉ូលិស​បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ និង​ប្រមូល​ព័ត៌មាន​ពី​ទស្សនិកជន​។​

            Lydia Apririasari អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល Tulala Snake Research Centre បាន​និយាយថា ការ​រាំ​ជាមួយ​សត្វ​ពស់​គឺ​កើតមាន​ជាទូទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជាពិសេស​នៅតាម​ភូមិ​។​

            លោកស្រី​បាន​បន្តថា “​ពស់វែក​អាច​សម្លាប់សត្វ​ដំរី​ពេញវ័យ​មួយ​ក្បាល​ដែលមាន​ទម្ងន់​១.០០០​គីឡូក្រាម​ក្នុង​រយៈពេល​២​ម៉ោង កុំ​ថា ឡើយ​តារាចម្រៀង​ដែលមាន​ទម្ងន់​ក្រោម​៦០​គីឡូក្រាម​នោះ​”៕​

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់