adverise with khmeread 1

​មើលស្រាល​មិនបាន​មែន​! Wolfsburg ធាក់ Real ពីរ​ជើង​មិនឱ្យ​តដៃ​

​    ​ក្តីសង្ឃឹម​លើក​ពាន Champions League លើក​ទី ១១ របស់​ក្រុម​អធិរាជ​ស Real Madrid កំពុងស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​បន្ទាប់ពី​ចាញ់​ក្រុម Wolfsburg ២-០ កាលពី​យប់មិញ​នេះ នៅក្នុង​វគ្គ ១/៤ ក្នុង​ទឹកដី Volkswagen Arena​។​

​    ​នៅក្នុង​នាទី​ទី ១៨ កីឡាករ Ricardo Rodríguez របស់ Wolfsburg បា​នរក​គ្រាប់​បាល់​ជូន​ក្រុម​ដោយ​ការទា​ត់បាល់​ពិន័យ ១១ ម៉ែត្រ បន្ទាប់ពី​កីឡាករ Casemiro របស់ Real Madrid បាន​បង្កើត​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់​។​

​    ​បន្ទាប់មក នៅក្នុង​នាទី​ទី ២៥ កីឡាករ Maximilian Arnold បា​នរក​គ្រាប់​បាល់​ទី​ពីរ​ជូន​ក្រុម ដោយ​ការ​ប៉ះ​បញ្ចូល​ទី​ដ៏​ស្អាត ដែល​ប​ញ្ចូ​ន​ដោយ​មិត្ត​រួម​ក្រុម Bruno Henrique Pinto​។​

​    ​ស្ថិតិ​ក្នុងការ​ប្រកួត​នេះ ក្រុម​អធិរាជ​ស មានឱកាស​ស៊ុត​ច្រើន​ខណៈ​ពួកគេ​បាញ់​បាន ២១ ជើង ប៉ុន្តែ​ចំ​គោលដៅ​តែ ៣ ជើង​ប៉ុណ្ណោះ​ដែល​ផ្ទុយ​ពី​ក្រុម Wolfsburg ស៊ុត​បានតែ ១០ ជើង​ប៉ុណ្ណោះ ប៉ុន្តែ​គុណភាព​ចំ​គោលដៅ​គឺ​ច្រើនជាង Real Madrid ដល់​ទៅ ៤ ជើង​។​

​    ​ចប់​ការប្រកួត លោក Zidane បាន​និយាយថា ក្រុម​របស់លោក​នឹង​បង្កើត​អភិនីហារ​នៅ​ជើង​ទី​ពីរ ដើម្បី​បន្ត​ក្តីសង្ឃឹម​លើក​ពាន​របស់​ពួកគេ​តែមួយ​នេះ​៕

 
Wolfsburg vs Real Madrid Extended Highlights

Wolfsburg vs Real Madrid Extended Highlights (English Commentary) Super Highlights Pinnacle Highlights

Posted by Super Highlights on Wednesday, April 6, 2016

 

adverise with khmeread

មតិយោបល់