adverise with khmeread 1

Man City ជួយ​លើក​មុខមាត់​ក្រុម​អង់គ្លេស​ទាំងអស់​បន្ទាប់​ពី​តាម​បាន ២-២ នៅ​ទីក្រុង​ប៉ារីស​

    ​បើទោះជា​កីឡាករ Fernandinho បាន​ជួយសង្គ្រោះ Man City បន្ទាប់ពី PSG ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​តង់​ទីមួយ​រួចមក ក្រុម​អ្នកមាន​មួយ​នេះ​នៅតែមាន​កាតព្វកិច្ច​ជើង​ទី​ពីរ បន្ទាប់ពី​ធ្វើបាន​លទ្ធផល ២-២ យ៉ាង​ល្អ​ក្នុងការ​ប្រកួត​ជើង​ទីមួយ​នៃ​ក្របខ័ណ្ឌ Champions League ក្នុង​ទឹកដី Parc des Princes​។​

​    ​នៅក្នុង​តង់​ទីមួយ PSG បាន​ផ្តើម​សញ្ញា​សយ​ទៅហើយ បន្ទាប់ពី​កីឡាករ Ibrahimovic ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​មិន​ចូលក្នុង​នាទី​ទី ១៤​។​

​    ​Man City ក៏បាន​បង្កើត​ក្តីសង្ឃឹម ដោយ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​តង់​ទីមួយ​ក្នុង​នាទី​ទី ៣៨ ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ​ឆ្នើម De Bruyne ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយ Ibrahimovic ក្នុង​នាទី​ទី ៤១​។​

​    ​PSG បាន​នាំមុខ Man City ម្តងទៀត​បន្ទាប់ពី​កីឡាករ Adrien Rabiot ស៊ុត​បាល់​លង​ក្រោយ​ខ្សែប្រយុទ្ធ Edinson Cavani ព្រលះ​មួយ​ជើង​យ៉ាងខ្លាំង​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី Fernandinho បាន​ជួយ Man City ឱ្យ​ចាក​ផុតពី​បរាជ័យ​និង​គេង​ចំណេញ​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ដល់​ទៅ​ពីរ​គ្រាប់​នៅក្នុង​នាទី ៧២​។​

​    ​កាលពី​យប់មិញ​នេះ ក្រុម​ទាំងពីរ​មាន​ទម្រង់​លេង​ប្រហាក់ប្រហែលគ្នា ខុស​តែ​ភាគរយ​គ្រប់គ្រង​បាល់​ប៉ុណ្ណោះ ដូច្នេះ គេ​សង្កេតឃើញថា Man City មាន​ភាគរយ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៥០% ទៅហើយ និង​ប្រសិនបើ​ពួកគេ​អាច​ទប់ ០-0 ឬក៏ ១-១ ឬក៏​យកឈ្នះ Paris តែម្តង​ក្នុង​ជើង​ទី​ពីរ ពួកគេ​អាច​នឹង​មានឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​អាច​ថា​បាន​៕

 
PSG vs Manchester City Extended Highlights

PSG vs Manchester City Extended Highlights (English Commentary) Super Highlights Pinnacle Highlights

Posted by Super Highlights on Wednesday, April 6, 2016

 

adverise with khmeread

មតិយោបល់