adverise with khmeread A robot carrying food to customers in a restaurant in kunshan china. afp

ភោជនីយដ្ឋាន​នៅ​ចិន​ចាប់ផ្តើម​បណ្តេញ​បុគ្គលិក​រ៉ូ​បូត​បំបង់បាយ​!

​    ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​បានឱ្យដឹងថា ភោជនីយដ្ឋាន ៣ ក្នុង​ទីក្រុង​ក្វាង​ចូ​វ នៃ​ចិន​ភាគខាងត្បូង​បាន​រកឃើញថា "​ការជួល​" បុគ្គលិក​អ្នកបម្រើ​ជា​មនុស្ស​យន្ត​មាន​បញ្ហា​ច្រើនជាង​គុណសម្បត្តិ​របស់​វា​ទៅទៀត​។ 

​    ​វេ​ប​សាយ Workers' Daily បាន​រាយការណ៍​ថា ក្នុងចំណោម​ភោជនីយដ្ឋាន​ទាំងបី មាន​ពីរ​ទៅហើយ​ដែល​បាន​បិទទ្វារ ខណៈដែល​ភោជនីយដ្ឋាន​ទី ៣ បាន​បញ្ជូន​ត្រឡប់ទៅផ្ទះ​វិញ​នូវ​មនុស្ស​យន្ត​រ៉ូ​បូត​តែមួយគត់​របស់ខ្លួន និង​ជំនួស​មកវិញ​ដោយ​អ្នកបម្រើ​ជាម​នុស្ស​។ 

​    ​ទោះបី​អ្នកបម្រើ​មនុស្ស​យន្ត​គឺជា​ល្បិច​អស្ចារ្យ​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យចូល​មក​ហាង ប៉ុន្តែ​ពួកវា​មិន​ពូកែ​ខាង​បម្រើ​អាហារ និង​ភេសជ្ជៈ​ដល់​អតិថិជន​នោះទេ​។ នេះ​បើ​ផ្អែក​តាម​សម្តី​បុគ្គលិក​ម្នាក់​។ 

​    ​កញ្ញា លាំង បុគ្គលិក​គ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន​បាន​និយាយថា "​បំលាស់​ទី​របស់​បុគ្គលិក​បម្រើ​អាហារ​ជា​មនុស្ស​យន្ត​ពិតជា​អស្ចារ្យ ហើយ​យើង​បាន​ជួល​សេវា​មនុស្ស​យន្ត ៦ គ្រឿង ប៉ុន្តែ​ក្រោយ​រយៈពេល​មួយឆ្នាំ​យើង​នៅសល់តែ​មួយគ្រឿង​ប៉ុណ្ណោះ​"​។ 

​    ​បុគ្គលិក​ជាម​នុស្ស​នៅ​ភោជនីយដ្ឋាន​មួយទៀត​និយាយថា មនុស្ស​យន្ត​ពុំមាន​សមត្ថភាព​ដូច​បុគ្គលិក​ជាម​នុស្ស​ដែលមាន​សាច់ឈាម​នោះទេ​។ បុគ្គលិក​ម្នាក់​នោះបាន​ប្រាប់​វេ​ប​សាយ Workers' Daily ថា "​សេវាកម្ម​របស់​វា​នៅមានកម្រិត​។ វា​មិនអាច​ចាក់ទឹក​ជូន​អតិថិជន និង​មិនអាច​ទទួល​ការ​កុម្ម៉ង់​អាហារ​ពី​អតិថិជន​បានទេ​"​។ 

​    ​អ្នកជំនាញ​ម្នាក់​បាន​កត់សម្គាល់ថា ស្ថានភាព​មនុស្ស​យន្ត​រ៉ូ​បូត និង​បញ្ញា​សិប្បនិម្មិត​របស់​វា​មានន័យថា បច្ចេកវិជ្ជា​នៅ​មិនទាន់​ទំនើប​គ្រប់គ្រាន់​ដើម្បីឱ្យ​រ៉ូ​បូត​ធ្វើការ​មាន​ប្រសិទ្ធភាព​នោះទេ​។ 

​    ​ដកស្រង់​សម្តី​ដោយ​វេ​ប​សាយ Shanghaiist លោក ចាង យ៉ុ​ន អ្នកជំនាញ​មួយរូប​នៅ​សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​ខេត្ត​ក្វាង​ទុង Guangdong University of Technology បាន​និយាយថា ខណៈ​រ៉ូ​បូត​ពូកែ​ខាង​ការងារ​ដដែល​នៅ​រោងចក្រ ពួកវា​នៅតែ​មិនអាច​បំពេញការងារ​ផ្សេង​ជាច្រើន​ទៀត​ដោយ​ស្វ័យប្រវត្តិ​ដូចជា ការងារ​បម្រើ​តុ​ជាដើម ដែល​តម្រូវឱ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មនុស្ស​ដោយ​ចៀស​មិន​រួច​នោះឡើយ​៕ 

ប្រភព៖ ប៊ីប៊ីស៊ី

adverise with khmeread

មតិយោបល់