adverise with khmeread 1

​ប៉ូលិស​ស្វ៊ី​ស​ឆ្មក់​ចូល​ការិយាល័យ UEFA បន្ទាប់ពី​បែកធ្លាយ​ឯកសារ Panama Papers

    ​កម្តៅ​កំពុង​កើនឡើង​ចំពោះ​ប្រធាន​ស​ហ័ព​ន្ទ​បាល់ទាត់​ពិភពលោក​ថ្មី គឺ​លោក Gianni Infantino បន្ទាប់ពី​អតីត​ការិយាល័យ​របស់គាត់​ត្រូវបាន​ឆ្មក់​ចូល​ដោយ​ប៉ូលិស​ស្វ៊ី​ស​កាលពី​ម្សិលមិញ​។​

​    ​មន្ត្រី​សហ​ព័​ន្ទ​បានមក​ដល់ទី​ស្នាក់ការ​កណ្តាល​របស់​សហ​ព័​ន្ទ​បាល់ទាត់​អឺរ៉ុប​ក្នុង​ទីក្រុង Nyon ដោយ​គ្មាន​ការព្រមាន​ទុកជាមុន​ដើម្បី​រឹបអូស​យក​ឯកសារ​ដែ​ល​ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក Infantino នៅពេលដែល​គាត់​នៅ​ជា​នាយក​ផ្នែក​សេវា​ច្បាប់​សម្រាប់​អង្គភាព​បាល់ទាត់​អឺរ៉ុប​។​

​    ​សេចក្តី​ថ្លែង​ការ​មួយ​ពី​ការិយាល័យ​អង្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​ស្វ៊ី​ស (OAG) បានបញ្ជាក់​ពី​ការ​ឆ្មក់​ចូល​ទីក្រុង Nyon និង​ការ​ឆ្មក់​ចូល​ការិយាល័យ Lucerne នៃ​ក្រុម​ភ្នាក់ងារ​ទីផ្សារ​របស់ UEFA បានធ្វើឱ្យ​ច្បាស់​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​បទ​គ្រប់គ្រង​មិនល្អ​ជុំវិញ​ការលក់​សិទ្ធិ​ទូរទស្សន៍​។​

​    ​ប៉ុន្តែ​លោក Infantino បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា "​ខ្ញុំ​ពិតជា​តក់​ស្ល​ត់​ហើយ​នឹងមិន​ទទួលយក​ទេ​ចំពោះ​ការសង្ស័យ​លើ​ភាពស្មោះត្រង់​របស់ខ្ញុំ​។ ដំណើរការ​ដេញថ្លៃ (​សិទ្ធិ​ទូរទស្សន៍​) គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមទី​ផ្សារ​ដែល​ដំណាងឱ្យ UEFA"​។​

​    ​គាត់​បាន​បន្តថា "​ប្រសិនបើ​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​គឺ​ដើម្បី​កែប្រែ​កេរ្តិ៍ឈ្មោះ​បាល់ទាត់​ដែល​ខ្លាំង​រួចស្រេច​នោះ វា​នឹង​កាន់តែខ្លាំង​ជាង​នេះ​។ ខ្ញុំ​ស្វាគមន៍​រាល់​ការស៊ើបអង្កេត​អំពី​បញ្ហា​នេះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់