កម្លាំងប្រជាការពារម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់

ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរបាងរថយន្តនិងម៉ូតូ កាលពីថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦និងលេខ៧ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បណ្តាលឱ្យបុរសម្នាក់ស្លាប់។

សមត្ថកិច្ចនិយាយថា បុរសរងគ្រោះឈ្មោះ គង់ សំអឿន អាយុ៤៩ឆ្នាំ មុខរបរប្រជាការពារ រស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (ស្លាប់)។ ចំណែកអ្នកបើករថយន្តឈ្មោះ កឹម សាភាន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ 

ប៉ូលិសបន្តថា ដំបូងបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Wave I ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-5841 ក្នុងទិសដៅពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាពហើយបើកមិនប្រកាន់ស្ដាំ។ ស្រាប់តែទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI COUNTY ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3309 ដែលបើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសបើកបររថយន្តមកសាកសួរនៅអធិការដ្ឋានក្រុងស្វាយរៀង។ ចំពោះមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដោះស្រាយនៅពេលក្រោយ៕

adverise with khmeread