ជប៉ុនប្រកាសតែងតាំងព្រះអង្គម្ចាស់អាគីស៊ីណូជារជ្ជទាយាទស្នងរាជ្យជាផ្លូវការ

ប្រទេសជប៉ុនបានប្រកាសតែងតាំងព្រះអង្គម្ចាស់អាគីស៊ីណូជារជ្ជទាយាទស្នងរាជ្យកាលពីថ្ងៃអាទិត្យទី៨វិច្ឆិកា ដែលជាពិធីចុងក្រោយនៃពិធីបន្តបន្ទាប់ជាហូរហែ ក្រោយពីព្រះរាមរបស់ទ្រង់ គឺព្រះចៅអធិរាជណារូហ៊ីតូបានក្លាយជាព្រះមហាក្សត្រកាលពីឆ្នាំមុន បន្ទាប់ពីការដាក់រាជ្យរបស់បិតាពួកទ្រង់។ 

ពិធីដែលធ្វើឡើងពេញមួយថ្ងៃនៅព្រះបរមរាជវាំង តាមពិតគ្រោងធ្វើនៅខែមេសា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងត្រូវបានធ្វើឡើងទ្រង់ទ្រាយតូច ខណៈដែលការឆ្លងមេរោគកូរ៉ូណាបន្តកើនឡើង បើទោះបីជាប្រទេសជប៉ុនបានរួចផុតពីការផ្ទុះធំនៃកូវីដដូចបានឃើញនៅក្នុងបណ្តាប្រទេសដទៃក៏ដោយ។

តាមច្បាប់របស់ប្រទេសជប៉ុន មានតែបុត្រាប៉ុណ្ណោះដែលអាចស្នងរាជបល្ល័ង្កបានដូច្នេះបុត្រតែមួយអង្គគត់របស់ព្រះចៅអធិរាជណារូហ៊ីតូ គឺព្រះនាងអៃកូព្រះជន្ម ១៨ វស្សាមិនមានសិទ្ធិស្នងរាជ្យទេ។ ចំណាត់ការក្នុងការធ្វើវិសោធនកម្មច្បាប់បានបាត់បង់សន្ទុះ នៅពេលមហេសីរបស់ព្រះអង្គម្ចាស់អាគីស៊ីណូបានប្រសូត្របុត្រាព្រះនាម ហ៊ីសាហ៊ីតូ ក្នុងឆ្នាំ ២០០៦ ៕

adverise with khmeread