ប្រជាជនឥណ្ឌានៅក្នុងភូមិកំណើតរបស់អនុប្រធានាធិបតីថ្មីអាមេរិក Kamala Harris នាំគ្នាអបអរសាទរ ក្រោយស្ត្រីដើមកំណើតអាស៊ីកាន់តំណែងកំពូល

ប្រជាជនក្នុងភូមិតូចមួយក្នុងប្រទេសឥណ្ឌាបានភ្ញាក់ពីដំណេកនៅក្នុងភាពរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីលោកស្រី Kamala Harris ដែលមានភូមិកំណើតដូនតាស្ថិតនៅទីនោះ បានបង្កើតប្រវត្តិសាស្រ្តជាប់ឈ្មោះជាអនុប្រធានាធិបតីបម្រើការងារផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកលោក ចូ បាយដិន។

ប្រជាជនភាគច្រើននៅក្នុងភូមិមួយនេះគឺបានលង់លក់ក្នុងដំណេក ស្របពេលដែលលោក បាយដិន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅអាមេរិក។

ស្ត្រីក្នុងស្រុកម្នាក់បានសរសេរថា "សូមអបអរសាទរលោកស្រី Kamala Harris។ មោទនភាពនៃភូមិរបស់យើង។ Vanakkam (ស្វាគមន៍ក្នុងភាសាឥណ្ឌា) អាមេរិក"។

សមាជិកក្រុមប្រឹក្សាភូមិលោក Aulmozhi Sudhakar បាននិយាយថា "យើងទាំងអស់គ្នាបានរង់ចាំថ្ងៃនេះ។ សូមអបអរសាទរ"។

ភូមិ Thulasendrapuram ដែលមានប្រជាជនត្រឹម ៣៥០នាក់ បានអបអរភាពជោគជ័យរបស់លោកស្រី Harris អស់ដៃជាមួយនឹងការច្រៀងរាំ និងដុតកាំជ្រួចអបអរនៅវិហារនៅកាលពីយប់ថ្ងៃអាទិត្យ។

ពួកគេក៏បានធ្វើការបួងសួងនៅតាមវិហារផងដែរនៅព្រឹកព្រហាមថ្ងៃអាទិត្យនៅឥណ្ឌា បន្ទាប់ពីបានឃើញការចុះផ្សាយពីជ័យជម្នះរបស់លោកស្រី Harris នៅលើទំព័រកាសែត៕ ប្រភព ៖ CNA

adverise with khmeread