adverise with khmeread 1

Xavi ថា គាត់​ចង់​មក​ក្លឹប Barcelona វិញ

​    ​អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Xavi បាន​លាតត្រដាង​ថា គោលដៅ​ចម្បង​របស់គាត់​គឺ​ត្រឡប់មក​ក្លឹប​ចាស់​របស់ខ្លួន​វិញ​ប៉ុន្តែ​ក្នុងនាម​ជា​គ្រូបង្វឹក​តែម្តង​។​

​    ​កីឡាករ​រូបនេះ បាន​ចាក​ចេញពី​ទឹកដី Camp Nou កាលពី​រដូវ​កាល​មុន​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Al Sadd របស់​ប្រទេស​កាតា បន្ទាប់ពី​ចំណាយពេល​អស់ ២៤ ឆ្នាំ​ជាមួយ​ក្លឹប​។​

​    ​នៅ​កិច្ចសម្ភាសន៍​ជាមួយ Four Four Two គាត់​បាន​ប្រាប់ថា "​ខ្ញុំ​ចង់​ដឹកនាំ Barca! ខ្ញុំ​មិនដែល​លាក់បាំង​រឿងនេះ​ទេ​។ វា​ជា​គោលដៅ​ចម្បង​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ត្រឡប់មកវិញ​និង​ធ្វើ​ការឱ្យ​ក្លឹប​។ ខ្ញុំ​ចង់​នៅ​ជាមួយ​បាល់ទាត់ នៅ​ជាមួយ​ទីលាន​។ ខ្ញុំ​មិន​ចូលចិត្ត​ធ្វើការ​នៅ​ការិយាល័យ​ឡើយ​"៕

adverise with khmeread

មតិយោបល់