ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសបឹងទំពុន ខណ្ឌមានជ័យឃាត់ខ្លួនក្នុងករណី លួចយកទ្រព្យសម្បត្តិកាលពីថ្ងៃទី០៧ មេសា ឆ្នាំ២០១៦ វេលាម៉ោង០១រំលងធ្រាត្រ នៅចំណុចក្នុងផ្ទះគ្មានលេខកំពុងសាងសង់ផ្លូវលេខ៥១បេតេ ក្រុមទី០៤ ភូមិសន្សំកុសល៣ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផាន់ សុផេត ហៅ ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខ របរមិនប្រាកដស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ(ឃាត់ខ្លួន)។
ចំណែកជរងគ្រោះឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះលេខ ៤១ ផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ កាបូបដៃពណ៍ក្រហមលាយខ្មៅ០១, ពិល០១, ទុល្វីស០១ និងដែកលួចសរសៃ ០២ កំណាត់។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ពៅ រដ្ឋា និង កម្មករសំណង់ដទៃទៀត បានមក ធ្វើការ (សាងសង់ផ្ទះ) នៅភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ (ចំណុចកើតហតុ) ហើយក៏បាននាំគ្នាសម្រាកនៅក្នុងផ្ទះ ដោយជនរងគ្រោះទុកកាបូបស្ពាយ០១ខាង(ក្នុងមានឯកសារមួយចំនួន) នៅលើក្បាលដំណេក។
ពេលនោះជនសង្ស័យឈ្មោះ ផាន់ សុផេត ហៅ ធី បានដើរមកដល់ឃើញ ក៏ចូលធ្វើសកម្មភាពលួចយកកាបូបស្ពាយជនរងគ្រោះមករើកកាយ ។
ខណៈនោះជនរងគ្រោះបានភ្ញាក់ឃើញទាន់ក៏ស្រែកឆោឡោ ហៅកម្មករដែលស្នាក់នៅជាមួយគ្នាមកឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ ឲ្យប៉ូលិសប៉ុស្តិ៍បឹងទំពុនចាត់ការតាមច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕
