adverise with khmeread 1

ផ្លូវការហើយ៖ Pep Guardiola នឹង​ចាក​ចេញពី Bayern Munich នៅ​ចុងរដូវ​កាល​នេះ​ដោយ​លោក Carlo Ancelotti នឹង​ចូលមក​ជំនួស​

​អ្នកចាត់ការ​ក្លឹប Bayern Munich លោក Pep Guardiola នឹងធ្វើ​ការប្រកាស​ពី​ការចាកចេញ​របស់លោក​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។ លោក Carlo Ancelotti បាន​កំពុងធ្វើការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​ក្លឹប​ដើម្បី​ជំនួស​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នៅ Bayern Munich ដែល​ការចរចា​នេះ​ត្រូវគេ​រំពឹងថា​នឹង​ប្រកាស​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​

​វា​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្លឹប​ធំៗ​ដូចជា Chelsea, Man United និង Man City ដោយសារ​ឥឡូវ​ពួកគេ​កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ថ្មី​ដើម្បី​ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​ផង​នោះ​។ លោក Pep Guardiola ត្រូវបាន​គេ​រំពឹងថា​អាច​នឹងចូលរួម​ជាមួយ Man City ប៉ុន្តែ​ប្រិយមិត្ត Chelsea និង Man Utd សួរថា "​ហេតុអ្វី​ក៏​មិន​ព្យាយាម​យក​គាត់​មក​ដឹកនាំ​?"​។ Chelsea ក៏​ចង់បាន​លោក Carlo Ancelotti មក​ដឹកនាំ​ដែរ ប៉ុន្តែ​អតីត​គ្រូបង្វឹក Real Madrid រូបនេះ​មិន​ប្រាថ្នា​មក​ទឹកដី Stamford Bridge ជាថ្មី​ឡើយ​។​

​លោក Pep Guardiola បាន​និយាយថា​លោក​នឹង​បញ្ចាក់​ឲ្យ​ច្បាស់​ពី​រឿងនេះ​នៅ​សប្តាហ៍​ក្រោយ ខណៈដែល​កុងត្រា​របស់លោក​នឹង​ផុត​នៅ​រដូវក្តៅ​ខាងមុខ​។ បន្ទាប់​ជ័យជំនះ​ទៅលើ​ក្រុម Darmstadt ទាំង​លំបាក​មក គាត់​បាន​និយាយថា "​យប់​នេះ​ខ្ញុំ​គ្មាន​ចម្លើយ​ទេ​...​សប្តាហ៍​ក្រោយ​នឹង​មានការ​បញ្ចាក់​ឲ្យ​កាន់តែច្បាស់​"​។ 

​ប្រធាន​នាយក​ប្រតិបត្តិ​ក្លឹប Bayern លោក Karl-Heinz Rummenigge ក៏បាន​បង្ហើប​ឲ្យ​ដឹង​ការ​ពី​ខែ​មុន​ផងដែរ​ថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​លោក Guardiola បន្ទាប់ពី Bayern Munich ប៉ះ Hannover នៅ​ថ្ងៃ​សៅរ៍​នេះ​៕

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់