adverise with khmeread A1d35490 5e30 4b84 95b5 968250fc102f   copy

ទំនាស់​កាប់​ប្តី​មួយ​ខ្វែវ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

   កោះកុង ៖ ពីមុនមក​ធា្ល​ប់​តែ​កើតមាន​អំពើហិង្សា​កើតឡើង​ភាគច្រើន​ភាគី​ខាង​ប្តី​វាយ​ធ្វើ បាប​ទៅលើ​ប្រពន្ធ  ក្នង​ករណី​ខាងក្រោម​នេះ​បែរជា​ភាគី​ខាង​ប្រពន្ធ​ប្រើ​ហិង្សា​កាប់​ទៅលើ​ប្តី​ឲ្យ​របួស​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    អំពើហិង្សា​ក្នុង​គ្រូ​សារ ប្រពន្ធ​កាប់​ប្តី​កើតឡើង​នៅ​ថ្ងៃទី០៦ ខែ​មេសា ​ឆ្នាំ២០១៦ វេលា​ម៉ោង៥ និង២០​នាទី​ល្ងាច នៅ​ចំណ​ច​ភូមិ​០១ ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេ្ត​កោះកុង។​

    ស្ត្រី​ដែល​ប៉ូលិស ឃាត់ខ្លួន​ឈ្មោះ​ ង៉ែត ​គាន ​អាយុ​៤៨​ឆ្នាំ ជន​ជាតិខ្មែរ​ មុខរបរ​កម្មករ​ រស់ នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ បាន​យក​កាំបិត​កាប់​ទៅលើ​ប្តី​របស់ខ្លួន​ឈ្មោះ​ ង៉ែត ណេង​ អាយុ​៥២​ឆ្នាំ​ បណ្តាល​ឲ្យ​រងរបួស​ពោះ​ខាងឆ្វេង​០១​កន្លែង​របួសធ្ងន់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

    បច្ចុប្បន្ន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំពុង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់