adverise with khmeread 1dc8b0bc 197b 4e88 93cf 8c53c7900371

កំពុង​ឈរ​លក់​ថ្នាំញៀន​ទាំង​កណ្តាល​អា​ធ្រា​ត្រ​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ២​នាក់​ជាប់ចោទ​ពីបទ​សម្រួល​ផ្តល់​ទីតាំង​ និង​ប៉ុនប៉ង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​៤១៦ ​ផ្លូវ​២៧១ ​ក្រុម​៣៣ ភូមិ​០៥ ​សង្កាត់​ទំនប់ទឹក​ ខ​ណ្ឌ​ចំការមន​។​

     ប៉ូលិស​និយាយថា ខណៈ​កម្លាំង​ប៉ូលិស​ដើ​រ​ល្បាត​ប្រទះឃើញ​សង្ស័យ​ជន​2​នាក់​ខាងលើ​ក៏​ឃាត់ខ្លួន​ឆែកឆេរ​នៅ​ម៉ោង២​រំលង​អា​ធ្រា​ត្រ​រក​ឃើញ​ក្រាម​ស​ថ្លា០១​មួយកញ្ចប់​តូច​នៅ​លើឈ្មោះ ​លីម យៀង ​ភេទ​ប្រុស​ អាយុ៣៣​ឆ្នាំ ​ខ្មែរ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​ខាង​លើ ​និង​ទី២​ឈ្មោះ​ហ៊ាន ស៊ីន​ណា​រ៉ា​ ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ ​មុខរបរ​ជាង​រថយន្ត​ផ្ទះ​លេខ​២៧ ផ្លូវ​៤៧៥ សង្កាត់​ទំនប់ទឹក ​ខណ្ឌចំការមន​។​

     ក្នុងនោះ​ដកហូត​សម្ភារៈ​ក្រាម​ស​ថ្លា​មួយកញ្ចប់​តូច​ម៉ូតូ​មួយគ្រឿង​ម៉ា​កវី​វា​ពណ៌​ខ្មៅ​សេរី​២០១២​ផ្លាកលេខ​ភ្នំពេញ​1BQ-4571​ឃាត់ខ្លួន​មក​អធិការ​ខណ្ឌចំការមន​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់