adverise with khmeread 27ecf313 73d0 4644 9dca 7a92be96be70

ចោរប្លន់​ប្រដាប់អាវុធ​២​នាក់​នៅ​ខេត្តក្រចេះ​ត្រូវ​ប៉ូលិស​បង្ក្រាប​

     ក្រចេះ ៖ ជនសង្ស័យ​ជា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តក្រចេះ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​៥​ ខែមេសា​ ឆ្នាំ២០១៦ ​កន្លងទៅនេះ ហើយនឹង​ត្រូវ​ប​ញ្ជូ​ទៅ​តុលា ការ​នា​ថ្ងៃនេះ។​

     ប៉ូលិស​និយាយថា នៅវេលា​ម៉ោង​៤​ល្ងាច ក្រោម​ការចង្អុលបង្ហាញ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត និង​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី ស្នងការរង​ទទួល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក កង  សុ​វ​ណ្ណី  អនុប្រធាន​ការិយាល័យ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​ស្នួល បាន​សហ ការ​ជាមួយ​កំលាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កែវ​សី​ម៉ា ចុះទៅ​ចំណុច​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ ២​នាក់​នៅ​ស្រុក​ស្នួល​កាលពី​វេលា​ម៉ោង​៧​ និង​២៥នាទី​ថ្ងៃទី​០៥ ​ខែមេសា ឆ្នាំ២០១៦។​

     ប៉ូលិស​បន្តថា  ជនសង្ស័យ​រួមមាន ១-​ឈ្មោះ ឡេង វី ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ ខ្មែរ​​មុខរបរ​ ៖​ កសិករ​មាន​ទីលំនៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ និង​២-​ឈ្មោះ អឿន ភេទ​ប្រុស អាយុ ឆ្នាំ​ជន​ជាត​ខ្មែរ​ស្នាក់នៅ​ភូមិ ឃុំ​ជាមួយគ្នា។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការនគរបាល​ស្រុក​ស្នល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី។​

     ពេលនេះ​សមត្ថកិច្ច​យើង​កំពុង​យក​ជនសង្ស័យ​ទៅ​ស្វែងរក​វត្ថុតាង​ប្រព្រឹត្តល្មើស គឺ​កាំភ្លើង​អាកា​ដែល​ពួកវា​បាន​យកទៅ​លាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់