ប្រធានបច្ចេកទេសក្លឹប PSG បង្ហើបប្រាប់ថា ក្លឹបនឹងដាក់សំណើផ្ទេរប្រសិនបើ Juventus សម្រេចចិត្តលក់ Ronaldo

        កីឡាករ Cristiano Ronaldo អាចនឹងផ្ទេរទៅ​ចូល​រួម​ជាមួយ​នឹ​ងក្លឹប PSG នៅ​រដូវក្តៅឆ្នាំ​ក្រោយ​ ប្រសិនបើក្លឹប Juventus សម្រេចចិត្តលក់កីឡាករ​រូបនេះ​​។

        កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ជើងឯក​អ៊ីតាលី​ក្រោយ​ពីចាកចេញពី​ក្លឹប Real Madrid កាលពីឆ្នាំ​២០១៨​ បច្ចុប្បន្ន​រកបាន​ប្រាក់ចំណូល​២៨​លានផោន​ក្នុងមួយឆ្នាំ​នៅ​ទីក្រុងទូរីន គឺច្រើនជាង៥ដងនៃប្រាក់ឈ្នួល​របស់​មិត្ត​រួម​ក្រុម Paulo Dybala ហើយតាមព័ត៌មានថា ក្លឹប Juventus ចង់បញ្ឈប់ការចំណាយ​ប្រាក់​ឈ្នួល​ដ៏ច្រើន​នេះពីតារាងរបស់ខ្លួន។

        នៅ​ពេល​សួរនាំ​អំពី​លទ្ធភាពផ្ទេរ Ronaldo លោក Leonardo ប្រធានបច្ចេកទេស​របស់​ក្លឹប PSG មិនបដិសេធ​លទ្ធភាពផ្ទេរកីឡាករ​ឆ្នើម​រូបនេះទេ។

        លោក Leonardo បាន​និយាយថា “ សព្វថ្ងៃនេះ យើងមិនដឹងថា មានអ្វីនឹងកើតឡើងក្នុងវិស័យបាល់ទាត់នោះទេ។ ប្រហែលជា​ថ្ងៃស្អែក Cristiano Ronaldo ភ្ញាក់ឡើង ហើយ​និយាយថា ខ្ញុំចង់ទៅលេងនៅកន្លែងផ្សេង”។

        បើទោះបីជា​មាន​វិបត្តិវីរុសកូរ៉ូណា​ដែលបង្ខំឲ្យ​ក្លឹបកំពូល​មួយចំនួន​នៅ​អឺរ៉ុប​ចាប់ផ្តើម​រឹតត្បិតការចំណាយ​របស់​ខ្លួន​នោះ លោក Leonadrdo បាន​អះអាងថា ក្លឹបនៅក្របខណ្ឌ Ligue 1 នេះនៅតែមាន​លទ្ធភាពដំណើរការផែនការរបស់ខ្លួន​ទៅមុខ៕

adverise with khmeread