Unnamed

អបអរ​មុន​ចូលឆ្នាំ​លេង​ជះ​ដាក់គ្នា​បង្កទំនាស់​ប្រើ​ហិង្សា​កាប់​របួស​៦​នាក់​

    ភ្នំពេញ ៖ ល្បែង​លេង​ជះ​ទឹក​ដាក់គ្នា​ដែល​ពួកគេ​ចម្លង​ពី​សៀម​ដើម្បី​អបអរ​មុន​បុណ្យចូលឆ្នាំ​បាន​បង្ក​ជា​អំពើហិង្សា​កាប់​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​និង​ស្រាល​៤​នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន​៦​នាក់​ស្រី​៤​នាក់។ 

    អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​៦ ខែមេសា​ឆ្នាំ ២០១៦​ត្រង់ចំណុច​ផ្ទះជួល ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា  ភាគី​ទី​១​មាន​គ្នា​២​នាក់​ដែល​ប្តី​ឈ្មោះ វ៉ន វេត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​គួ​ក​ជេ​ម៉ូតូ​(​រងរបួស​បែកក្បាល​)​។ ចំណែក​ប្រពន្ធ ឈ្មោះ ហេង ស៊ីណា អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ 

    ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់​គឺ​ទី​១-​ឈ្មោះ​ឈឿន វ៉ាន់​នី អាយុ​៣០​ឆ្នាំ ភេទ​ស្រី មុខរបរ​រោងចក្រ ទី​២- ឈ្មោះ ឈួន សុខ​ហៀ​ង អាយុ​២៦​ឆ្នាំ ភេទ​ស្រី មុខរបរ​រោងចក្រ ទី​៣- ឈ្មោះ សម អូន អាយុ ៥៣​ឆ្នាំ ភេទ​ស្រី មុខរបរ​នៅផ្ទះ ទី​៤- ឈ្មោះ ឈួន វ៉ាន់រ​ត្ន័ អាយុ​២៤​ឆ្នាំ ភេទ​ប្រុស មុខរបរ​រោងចក្រ​។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ​នៅក្នុង​ភូមិ​ខាងលើ​គេ​កំពុងតែ​លេង​គប់​ទឹក​គ្នា​ហើយ​មាន​ប្ដី​ប្រពន្ធ​រងគ្រោះ​ខាងលើ​បាន​ចូលរួម​លេង​ដែរ​ហើយ​ពេលនោះ​គប់​ដាក់គ្នា​ទៅវិញទៅមក​ក៍​បណ្ដាល​ឲ្យ​ខ្ទាត​ទឹក​ទៅ​ប៉ះចំ​គ្រួសារ​មួយ​ដែលមាន​គ្នា​បួន​នាក់​។ 

    នោះ​ពេលនោះ​គ្រួសារ​ខាងលើ​បាន​ប្រកាន់​ហើយក៏​បង្ក​ជា​ទំ​ទាស់​ពាក្យសម្ដី​គ្នា​ក៍​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​បណ្តាល​ឲ្យ​ភាគី​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ធ្វើ​ឲ្យ​ប្តី​រងរបួស​បែកក្បាល​។ 

    លុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំងសងខាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​។ ដោយឡែក​អ្នក​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មះ​ដើម្បី​ធ្វើការ​ព្យាបាល​។​

    បច្ចុប្បន្ន​ភាគី​ទំនាស់​ទាំងពី​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​និតិ​វិធី​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់