adverise with khmeread Unnamed

ឃាត់ខ្លួន​មនុស្ស​៨​នាក់​ជាមួយ​ថ្នាំញៀន​៤​កញ្ចប់ និង​ម៉ូតូ​៤​គ្រឿង

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​សហការ និង​ប៉ូលិស​ប៉ុស្ដិ៍​ព្រែកលៀប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់ ជា​បន្តបន្ទាប់​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ រួម​និង​មធ្យោបាយ​ធ្វើដំណើរ​របស់​ជនសង្ស័យ​ម៉ូតូ​ចំនួន​៤​គ្រឿង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។   
  
    ប៉ូលិស​និយាយថា  ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៨​នាក់ ទី​១- ឈ្មោះ ញឹម សុធា អាយុ​១៩​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ទី​២- ឈ្មោះ សឿន ស្រេង អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ស្នាក់នៅ​ការដ្ឋាន​បុរី​ប៉េង​ហួត ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ទី​៣- ឈ្មោះ លី មករា អាយុ​២០​ឆ្នាំ មានមុខរ​បរជា​គ្រឿងចក្រ ទី​៤- ឈ្មោះ គាង គឹម​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ទី​៥- ឈ្មោះ ស្រៀ​ង ជន អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​សំណង់ ទី​៦- ឈ្មោះ វន វ័​ន្ត អាយុ​២១​ឆ្នាំ មាន​មុខរបរ​ជាងសំណង់ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតក្នុង​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ទី​៧- ឈ្មោះ សៀង គឹម​ហេង អាយុ​២២​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ និង​ទី​៨-​ឈ្មោះ យិន វណ្ណា អាយុ​២០​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតក្នុង​ភូមិ​រកា​កោង​១ ឃុំ​ព្រែក​ជ្រៅ ស្រុក​មុខកំពូល ខេត្តកណ្ដាល។​

    ក្រោយ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៨​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូល​កសខ​ណ្ឌ​ជ្រោយចង្វារ​បណ្ដោះអាសន្ន​ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​បន្តទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់