adverise with khmeread Unnamed %283%29

បុរស​ន័​រវេ​ស​លេបថ្នាំ​សម្លាប់ខ្លួន​ក្នុងផ្ទះ​ជួល​

     ភ្នំពេញ ៖ ជនបរទេស​ជនជាតិ​ន័​រវេ​សម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ម៉ោង​៦​និង​៣០​នាទី យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ផ្ទះជួល​លេខ​២៩​អឺ​០ ក្រុម​៨ ផ្លូវ​លេខ​១៧៨ បន្ទប់​លេខ​៦ ជាន់​ទី​៣ ភូមិ​២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។ 

     ប៉ូលិស​និយាយថា​សព​ឈ្មោះ SEHEODT THOMAS ភេទ​ប្រុស​អាយុ​៤៩ ឆ្នាំ​ជនជាតិ​ន័​រវេ​ស​មុខរបរ​ទេសច​រណ៍​ស្នាក់​នៅផ្ទះ​ខាងលើ​កាន់​លិខិតឆ្លងដែន​លេខ ៣០១៧៦៤០៧​។  

     តាម​ការត្រួតពិនិត្យរ​បស់​ពេទ្យ និង​ការិយាល័យ​បច្ចេកទេស​ក្រុង ប្រើ​ថ្នាំ​ម៉ាក Ciyada ហួសកំណត់​បណ្តាល​ឲ្យ​ស្លាប់​គឺ​បានធ្វើ​អត្ថ​ឃាត​ដោយ​លេបថ្នាំ ។ សព​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់