ក្លឹប Real Madrid មានទំនុកចិត្តថា ខ្លួនអាចនាំយកខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃ១៦១លានផោននៅរដូវក្តៅឆ្នាំក្រោយ

        តាម​ព័ត៌មានថា Real Madrid ត្រៀម​បង្កើន​កិច្ច​ប្រឹងប្រែង​ក្នុងការតាម​ប្រមាញ់​ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹបយក្ស​បារាំង PSG។

        ក្លឹបយក្ស​អេស្ប៉ាញ​មួយនេះ​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធសញ្ជាតិបារាំង​រូបនេះ​យូរមកហើយ ប៉ុន្តែ​មក​ដល់ពេលនេះ​ហាក់នៅរង់ចាំមើលស្ថានការណ៍​ ខណៈ​ពេល​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​កំពុង​ថ្លឹងថ្លែង​ជម្រើស​របស់​ខ្លួន​ជុំវិញ​ការបន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប PSG ។

        ក្លឹបជើង​ឯកនៅ​ក្របខណ្ឌ Ligue 1 នេះ​កំពុង​តែ​ព្យាយាមគ្រប់​លទ្ធភាព​ដើម្បី​រៀបចំកិច្ច​សន្យា​ថ្មីមួយ​ ដើម្បី​ឲ្យ​កីឡាករ​ឆ្នើម​រូបនេះ​បន្ត​អនាគតទៀត ប៉ុន្តែ​ក្លឹប Real Madrid មាន​ទំនុកចិត្ត​ថា ពួកគេ​អាចសម្រេចកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ​រូបនេះនៅរដូវកាលក្រោយ​បាន។

        ក្លឹបយក្ស​បារាំង​នេះ​នឹងស្ថិតក្រោមសម្ពាធ​ ប្រសិនបើ​លក់​ Mbappe នៅរដូវក្តៅ​ឆ្នាំ​២០២១ ស្របពេលកីឡាករ​រូបនេះនៅសល់កិច្ចសន្យា​លេងត្រឹម​មួយឆ្នាំ ដើម្បីចៀសវាងការបាត់បង់​ដោយ​ឥតតម្លៃខ្លួន​ ប្រសិនបើ Mbappe សម្រេចចិត្ត​មិន​បន្ត​កិច្ច​សន្យា​។ 

        តាម​ព័ត៌មានថា Madrid បាន​ប៉ាន់ប្រមាណថា តម្លៃ​សម្រាប់​កីឡាករ​វើលខាប់​រូបនេះ​អាចនឹងមានតម្លៃ​ប្រហែល ១៦១​លានផោន​។

        លោក Leonardo ប្រធាន​បច្ចេកទេស​របស់​ក្លឹប PSG បាន​ពន្យល់ថា “​យើង​បាន​ចាប់ផ្តើម​ការ​ចរចា​ច្រើន​លើកមក​ហើយ​ជុំវិញលទ្ធភា​ព​បន្ត​កិច្ច​សន្យា​ដល់​កីឡាករ​សំខាន់ៗ”។

        ជំហររបស់ Mbappe បាន​ប្រែប្រួល​ខ្លះ​ដោយសារតែ​ផលប៉ះពាល់ហិរញ្ញវត្ថុបណ្តាល​មកពីវិបត្តិវីរុស​កូរ៉ូណា៕

adverise with khmeread