adverise with khmeread Unnamed

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកសមុទ្រ

    ព្រះសីហនុ ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ មេសា ២០១៦ អណ្តែត​ទឹកសមុទ្រ (​ក្រោម​ផែ​តា​ហៅ) ស្ថិតនៅ​ចំណុច​ក្រុមទី​៣១ ក្នុងភូមិ​ន​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​គេ​សង្ស័យថា បណ្តាលមកពី​ស្រវឹងស្រា​លង់ទឹក​ស្លាប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជ័យ អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មករ​ទូក មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​មាន​ស្រុកកំណើត​ខេត្តកំពត។

    ចំណែក​អ្នកភូមិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៥ មេសា គេ​បានឃើញ​ជនរងគ្រោះ​ដេក​តាម​មុខផ្ទះ​ប្រជាពលរដ្ឋ ហើយ​ត្រូវគេ​ដេញ ក៏​បាត់​ខ្លួន​រហូតដល់​ត្រូវគេ​ប្រទះឃើញ​សព​អណ្តែត​តែម្តង ។ បច្ចុប្បន្ន សាកសព​ជនរងគ្រោះ​កំពុង​តម្កល់​ដើម្បី​ធ្វើ​កោសល្យពិច្ច័យ​រួច​ប្រគល់​ឲ្យ​លោក​មេឃុំ​ចាត់ចែង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់