Mokamain

នាង Moka Fang និយាយថា​នាង​គេង​មិន​លក់​ទេ តែ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ដឹងថា​មូលហេតុ​នេះ​

​    ​លោក Aaron Kwok និង​មិត្តស្រី Moka Fang កំពុង​រស់នៅ​ដាច់​ឆ្ងាយ​ពីគ្នា ប៉ុន្ដែ​ពួកគេ​ទាំងពីរ​នាក់​នៅតែ​បន្ដ​ទំនាក់ទំនង​ស្នេហា​និង​ព្យាយាម​រក​ពេល​ជួបគ្នា​។​

​    ​ថ្មីៗ​នេះ​នៅលើ​វេ​ប​សាយ Weibo នាង Moka បានចេញ​សារ​មួយ​ថា "​ខ្ញុំ​គេង​មិន​លក់​ទេ​! កំពុង​ព្រួយបារម្ភ​អំពី​រូបភាព​ដែល​ថត​អំឡុងពេល​ធ្វើការ​កាលពី​ម្សិលមិញ ហើយ​ខ្ញុំ​ជឿថា​ខ្ញុំ​នឹង​បំភ្លេច​អំពី​ការបាត់​កាបូប​លុយ​ដោយ​ឧប្បត្តិហេតុ​ឆាប់ៗ​នេះ​"​។​

​    ​យ៉ាងណាក្ដី អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ជឿថា​ផ្នែក​មួយ​នៃ​មូល​ហេតុដែល​នាង​គេ​មិន​លក់​គឺ​ក៏​ព្រោះតែ​នាង​នឹក​មិត្ត​ប្រុស​របស់​នាង​ខ្លាំងពេក នេះ​បើតាម​របាយ​ការ Asian E-News Portal៕

ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់