Manchester United ប្រុងជើងការ ខណៈពេល Edwin van der Sar និង Marc Overmars ចង់ចាកចេញពី Ajax

        ក្លឹប Manchester United កំពុងតែប្រុងជើង​ការ​ ដើម្បី​នាំយក​សមាសភាព​ថ្មីម្នាក់ទៀត​ នៅក្នុងការ​ព្យាយាម​រុះរើ​ក្រុម​ការងារផ្ទេរកីឡាករ​ បន្ទាប់ពីមាន​ការ​ទទួលស្គាល់​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Marc Overmars ។

        លោក Marc Overmars ជាប្រធានបច្ចេកទេសរបស់​ក្លឹប Ajax បានបង្ហើបប្រាប់ពីចេតនា​របស់​លោក​ក្នុងការ​ទទួល​យក​ការ​ប្រជែង​ថ្មី​នៅពេលដ៏ខ្លីខាងមុខ​នេះ ជាមួយ​នឹង​សហសេវិក Edwin van der Sar ដែលជា​វីរបុរស​របស់​ក្លឹប Manchester United ។

        លោក Overmars វ័យ​៤៧​ឆ្នាំ​ ពេញចិត្តនឹង​លក្ខខណ្ឌការងារនៅក្លឹប United សម្រាប់តំណែង​ដែលនឹងទទួល​ខុស​ត្រូវ​លើការ​ជ្រើស​រើស​កីឡាករ​សម្រាប់ក្រុម​។

        ក្លឹប United បានបើកចិត្ត​ទទួល​យក​ប្រធាន​បច្ចេកទេស​ម្នាក់ក្នុងរយ:ពេល​បីរដូវកាល​មក​ហើយ​ ស្របពេល​មាន​ការរិះគន់​ក្លឹបនេះដោយ​សារតែ​ធ្វើ​មិនបាន​ល្អនិង​ការ​ចំណាយ​ច្រើន​លើ​កីឡាករ​ចំណូល​ថ្មី។

        លោក Overmars ដែលធ្លាប់លេងឲ្យ​ក្លឹប Arsenal ចន្លោះពីឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០០០​នោះ​បាន​ជួយក្រុម Ajax កសាងខ្លួន​ទៅជា​ក្រុម​ខ្លាំងមួយ​ជាមួយ​នឹង​គោលនយោបាយ​ទីផ្សារទិញដូរកីឡាករច្បាស់លាស់​ ព្រមទាំងប្រព័ន្ធធនធានយុវជន​ដ៏ល្បីល្បាញ។

        ការអត្ថាធិប្បាយ​ថ្មីៗ​របស់​លោកដែលទំនងជា​ចង់​ផ្ទេរចេញពី​ទីក្រុង Amsterdam នោះ ប្រហែលជាទទួលបានការចាប់អារម្មណ៍​ពីថ្នាក់ដឹកនាំ​របស់​ក្លឹប United ៕

adverise with khmeread