FIFA នឹងផ្តល់សំណង២លានផោនដល់ក្លឹប Liverpool ដើម្បីរ៉ាប់រងប្រាក់ឈ្នួលរបស់ Joe Gomez

        ស្ថាប័ន FIFA គ្រោងនឹងផ្តល់សំណង​២លានផោន​ដល់​ក្លឹប Liverpool ដើម្បី​រ៉ាប់រងលើប្រាក់ឈ្នួល​របស់​កីឡាករ Joe Gomez ។

        ខ្សែការពារ Joe Gomez រងរបួស​ក្បាលជង្គង់ធ្ងន់ធ្ងរ​ អំឡុង​ពេល​ហ្វឹកហាត់​លើកចុងក្រោយ​ជាមួយក្រុមជម្រើស​ជាតិ​អង់គ្លេស​នៅមុន​ប្រកួត​មិត្ត​ភាព​ឈ្នះ​ក្រុមសាធារណរដ្ឋអៀរឡង់​ ៣-០ កាល​ពីយប់​ថ្ងៃព្រហស្បតិ៍។

        មាន​ការបារម្ភ​ថា កីឡាករ​រូបនេះនឹង​ខកខានការប្រកួត​រហូតដល់ចប់រដូវ កាល​ ហើយនេះជាព័ត៌មានមួយដែល​ប៉ះពាល់ធ្ងន់ធ្ងរដល់​គ្រូបង្វឹក​ក្លឹប Liverpool  លោក Jurgen Klopp ។

        សហព័ន្ធបាល់ទាត់បាន​បញ្ជាក់ព័ត៌មាននេះថា FIFA នឹង​សងប្រាក់ដើម្បី​រ៉ាប់រ៉ង​ប្រាក់ឈ្នួល​របស់ Gomez ដែលគេជឿថា មាន​ប្រាក់ឈ្នួល​ ៨០.០០០​ផោន​ក្នុងមួយសប្តាហ៍​។

        កីឡាករ​អង់គ្លេស​ត្រូវ​បាន​រ៉ាប់រងដោយ​កម្មវិធីការ​ពារក្លឹបរបស់ FIFA ជាកញ្ចប់ធានារ៉ាប់រងមួយដែលអនុញ្ញាតឲ្យក្លឹបនេះទាមទារសំណងដោយផ្ទាល់ពីកម្មវិធីនេះ។ កញ្ចប់ការពារនេះនឹងគ្របដណ្តប់លើកីឡាករដែលមានបញ្ហា​របួស​នៅក្នុង​ពេល​ប្រកួត ការប្រកួត​មិត្តភាព និង ការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។

        ក្លឹប Liverpool មិន​ទាន់​ដក Gomez ចេញទាំងស្រុងរហូតដល់ចប់រដូវកាល​នោះទេ ប៉ុន្តែអ្នកចាំទី Fraser Forster របស់​ក្លឹប​ Celtic បាន​ខកខាន​ការ​ប្រកួត​រយៈ​ពេល​១០​ខែ​ដោយសារតែ​របួស​ដូចគ្នា​កាល​ពីឆ្នាំ​២០១៥ កាលលេងនៅ​ក្លឹប Southampton ៕

adverise with khmeread