Yoona

រឿង “God of War, Zhao Yun” របស់ YoonA ល្បីខ្លាំងនៅប្រទេសចិនថាល្អមើល

          YoonA សមាជិក​របស់​ក្រុម​ចម្រៀង Girl`s Generation បាន​ក្លាយជា​តារា​ដែលកំពុង​មាន​ប្រជា​ប្រិយ​នៅ​ក្នុងប្រទេសចិន។

          រឿង “God of War, Zhao Yun” បាន​ផ្សាយ​ជា​លើក​ដំបូង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ Hunan TV ​ភាព​យន្ត​នេះបាននាំមុខគេ​ ហើយ​វាពិតជា​បាន​បង្ហា​ញ​នូវ​ប្រជាប្រិយភាព​ដ៏អស្ចារ្យ​និង​ឥទ្ធិពលរបស់ YoonA ​នៅ​ក្នុង​ប្រទេស​នេះ។

          រឿង “God of War, Zhao Yun” គឺជា​ភាព​យន្ត​បែប​ប្រវត្តិសាស្ត្រ​ និយាយ​អំ​ពី​កងទ័ពដ៏ល្បីល្បាញ​ម្នាក់ឈ្មោះ Zhao Yun ដែល​រស់នៅតាំងពី​មុន​រជ្ជកាល​អា​ណាចក្រទាំងបី​ទៅទៀត។ YoonA សម្តែង​ជា​តួស្រី​ Xiaohou Qing Yi ដែល​បាក់​ចិត្តស្រឡាញ់​ Zhao Yun ប៉ុន្តែ​នាងពិតជា​ស្ថិតក្នុង​ស្ថានភាព​ទាល់ច្រក​នៅ​ពេល​ដឹងការពិតអំពី​គូស្នេហ៍​របស់នាង។

          ភាពយន្តភាគ​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​តាំងពី​មុន​ពេល​ចាក់​ផ្សាយ​ ដោយ​សារតែមាន​ការសហការសម្តែង​រវាង​កំពូល​តារា​ភាព​យន្តចិន Li Geng Xin និង​តារាល្បីៗ​មកពីកូរ៉េ។ ភាព​យន្តនេះដឹកនាំសម្តែង​ដោយ​អ្នក​ដឹក​នាំ​ចិន Ting Yang Kuo និងអ្នក​ដឹកនាំ​ឈុត​ក្បាច់គុន Guo Jian Yong។ ភាព​យន្ត​នេះ​មាន​គុណភាព​ផលិត​ខ្ពស់​ហើយជឿជាក់ថា នឹងធ្វើ​ឲ្យ​ទស្សនិកជន​ជក់ចិត្ត៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់