ភ្លើងឆេះផ្ទះនៅជាប់ផ្សារអូររាំងឪអស់១ខ្នង និងស្លាប់ម្នាក់

     ត្បូងឃ្មុំ ៖ ផ្ទះសង់អំពីឈើត្រូវបានភ្លើងឆេះអស់និងបណ្តាលឲ្យមនុស្សម្នាក់ឆេះខ្លោចក្នុងភ្លើងកាលពីម៉ោង១២កន្លះយប់ថ្ងៃទី១៧ធ្នូឆ្នាំ២០១៥ស្ថិតនៅខាងត្បូងជាប់ផ្សារអូរាំងឳ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុខផល អាយុ ៥២ឆ្នាំជាប្តីមករត់ម៉ូតូឌុបនៅភ្នំពេញ មានប្រពន្ធឈ្មោះ គឹម សុខនី អាយុ៥២ឆ្នាំ និងមានកូនប្រសាឈ្មោះលន់ ស៊ាងហាក់ អាយុ៣៧ឆ្នាំ ,ប្រពន្ធឈ្មោះ ហេង ម៉ាឡែន ៣២ឆ្នាំ មានជំងឺសសៃប្រសាទឆេះស្លាប់ក្នុងផ្ទះ។ ផ្ទះជនរងគ្រោះលក់ដូរ ស្បង់ជីពរ ទៀនធូបនិងពូកអេប៉ុង។
     ប៉ូលិសបន្តថា សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុឆេះនៅឡើយទេ ។បើតាមការបំភ្លឺពីអ្នកជិតខាងថា អាចកូនស្រីឈ្មោះហេង ម៉ាឡែន ដុតព្រោះកន្លងមកនាងព្យាយាមដុតផ្ទះច្រើនដងហើយ។ ពេលអគី្គភ័យកើតឡើង ឈ្មោះ លន់ ស៊ាងហាក់ ជាប្តីមិនបាននៅផ្ទះនោះទេ ។
     នៅពេលមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងកម្លាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានរួមសាមគ្គីគ្នាជួយពន្លត់ ទើបភ្លើងមិនឆេះរាលដាលដល់ផ្ទះអ្នកដទៃហើយភ្លើងបានរលត់នៅម៉ោង១កន្លះ ៕

Index
adverise with khmeread