adverise with khmeread Chelsea 1

Chelsea ប្រើប្រាស់កីឡាករបរទេសច្រើនជាងគេនៅលីកកំពូលទាំងប្រាំនៅអឺរ៉ុប

          ៧៥​ភាគរយ​នៃ​កីឡាករ​បស់​ក្លឹបឆេលស៊ី​គឺមក​ពីបរទេស​ ​ហើយ​និន្នាការ​នេះ​បាន​កើត​មាន​គ្រប់ក្លឹបកំពូល​នៅអង់គ្លេស។​ ការផ្ទេរកីឡាក​រ​របស់​ក្លឹបឆេលស៊ី​បានបង្ហាញថា ក្លឹបអង់គ្លេស​មួយនេះ​បាន​ប្រើប្រាស់​កីឡាករ​បរទេស​ច្រើន​ជាង​បណ្តាក្លឹប​ណា​ៗ​ទាំងអស់​បើធៀប​នឹង​លីក​កំពូល​ៗ​នៅតំបន់​អឺរ៉ុបមាន​ La Liga  Serie A  Ligue 1 និង Bundesliga ។

          ក្របខណ្ឌ​ព្រីមីញ៉េ​លីក​មាន​មធ្យមភាគ​ខ្ពស់បំផុតនៃ​ការ​ប្រើ​ប្រាស់​កីឡាករ​បរទេស​គឺ​៤៣,១​ភាគរយ។​ ស្ថិតិនេះនឹងធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​ក្រុម​នៅ​ក្របខណ្ឌ​ព្រីមីញ៉េ​លីកអាច​នឹងធ្វើ​សមាហរណកម្ម​កីឡាករ​ចេញពី​ថ្នាលក្នុងស្រុក​ចូល​ទៅ​ក្រុម​ទាំង​នោះតាម​របៀប​ណា។

           ក្លឹប ​Man City ស្ថិតនៅ​លេខរៀងទី​២ បន្ទាប់ពីក្រុម​ឆេលស៊ី​ ដោយ​ប្រើ​ប្រាស់​កីឡាករបរទេស​៦៩,២​ភាគរយ​។ ក្លឹប Newcastle និង Watford ស្ថិតនៅ​លេខ​រៀង​ទី​៣​ដោយ​ប្រើ​ប្រាស់កីឡាករ​បរទេស​៦៤,​៣ភាគរយ​ ចំណែកក្លឹប Southampton ស្ថិតនៅលេខ​រៀងទី​៥។ ចំណែក​ក្លឹប Arsenal ស្ថិតនៅលេខរៀង ទី​៦​មាន​៥៧,៧​ភាគរយ​ Man Utd ​ស្ថិតនៅ​លេខ​រៀងទី​៩មាន​អាត្រា​៤៦,៧​ភាគ រយ​ និង Liverpool ​ស្ថិតនៅ​លេខ​រៀងទី​១៤​មាន​អាត្រា​៣០​ភាគរយ ។ Leicester ដែលជាក្លឹប​នាំមុខ​គេនៅលើ​តារាង​ព្រីមី​ញ៉េលីកប្រើ​ប្រាស់កីឡាករ​បរទេស​២៩,២​ភាគរយ៕

adverise with khmeread
ប្រភព៖ Dailymail

មតិយោបល់