ជប៉ុនកំពុងធ្វើតេស្តរ៉ូបូត ដែលបង្ខំមនុស្សឱ្យរក្សាគម្លាតពីគ្នានិងពាក់ម៉ាស់

មនុស្សយន្តរ៉ូបូតជាច្រើនត្រូវបានដាក់ដំណើរការនៅក្នុងប្រទេសជប៉ុនដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាដែលកំពុងបន្តរាតត្បាត ដោយបញ្ជាឱ្យសាធារណជនរក្សាគម្លាតពីគ្នានិងពាក់ម៉ាស។

អ្នកដើរទិញអីវ៉ាន់នៅក្រុងអូសាកាត្រូវបានប្រឈមមុខដោយម៉ាស៊ីនចល័តដែលនឹងទាមទារឱ្យពួកគេពាក់ម៉ាស់ ពេលពួកគេកំពុងដើរទិញទំនិញ។

មនុស្សយន្តក៏នឹងនិយាយស្តីបន្ទោសក្នុងសម្តីកោងកាចផងដែរ ប្រសិនអ្នកដើរផ្សារមិនរក្សារគម្លាតពីគ្នា។

វិទ្យាស្ថានស្រាវជ្រាវទូរគមនាគមន៍កម្រិតខ្ពស់អន្តរជាតិនៅក្នុងទីក្រុងក្យូតូ គឺជាអ្នកបង្កើតម៉ាស៊ីនដែលត្រូវបានគេដាក់ឈ្មោះថា Robovie មួយនេះ ដោយវាកំពុងត្រូវដាក់ឱ្យតាមដាននៅអូសាកា ដោយមានការរំពឹងថាវាអាចជំនួសបុគ្គលិកនៅតាមហាងនានានៅទូទាំងប្រទេសជប៉ុន ដើម្បីកំណត់ការធ្វើសមាហរណកម្មរវាងមនុស្សពេលមានរោគរាតត្បាតកំពុងបន្ត។

ម៉ាស៊ីននេះត្រូវបានគេដំឡើងកម្មវិធីឱ្យទន្ទេញចាំនូវវត្ថុទាំង២៧០មុខ ដែលដាក់លក់នៅក្នុងហាង ដោយវាធ្វើដំណើរចល័ត ហើយផ្តល់ជំនួយដល់អ្នកទិញអីវ៉ាន់ដូចគ្នាទៅនឹងការផ្តល់ការណែនាំពួកគេរក្សាសុវត្ថិភាពផងដែរ។

អ្នកទិញអីវ៉ាន់កំពុងស្វែងរកទំនិញរបស់ខ្លួនអាចនឹងរំពឹងថាមនុស្សយន្ត Robovie ចល័តមករកពួកគេ និងសួរថា "តើអ្នកកំពុងរកអ្វី?"។ មនុស្សយន្តមួយនេះក៏ត្រូវបានគេដាក់កម្មវិធីដើម្បីនាំអតិថិជនទៅកាន់ទំនិញដែលពួកគេកំពុងស្វែងរកផងដែរ។

គេសង្ឃឹមថាមនុស្សយន្តដែលគ្មានអារម្មណ៍មនុស្សសញ្ចេតនានេះនឹងនាំឱ្យមានការកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងអតិថិជន និងអ្នកលក់ផងដែរ។

Robovie គ្រោងនឹងបន្តសាកល្បងរហូតដល់ចុងខែវិច្ឆិកា ប៉ុន្តែយោងតាមវេបសាយ Japan Today បានឱ្យដឹងថា ការពិសោធន៍អាចត្រូវបានពង្រីកបន្ថែម៕

 

adverise with khmeread