ស្តាប់រឿងរ៉ាវដ៏អស្ចារ្យរបស់អ្នកបើកបរយន្តហោះអង់គ្លេស ដែលជ្រុះកញ្ចក់មុខ រួចខ្ទាតចេញក្រៅ ហើយនៅមានជីវិត

អ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាភ្ញាក់ផ្អើលនឹងរឿងមិនគួរឱ្យជឿរបស់លោក Tim Lancaster ជាអ្នកបើកយន្តហោះរបស់ក្រុមហ៊ុន British Airways ដែលខ្ទាតជាប់នៅខាងក្រៅកាប៊ីនយន្ដហោះនៅពាក់កណ្ដាលមេឃ ហើយនៅរស់រានមានជីវិតដើម្បីប្រាប់រឿងនេះដល់មនុស្សគ្រប់គ្នា។

អ្នកលេងបណ្ដាញសង្គមម្នាក់ដែលបានចែករំលែករូបភាពនេះបានសរសេរថា "ក្នុងឆ្នាំ១៩៩០បង្អួចយន្តហោះបានជ្រុះ និងអ្នកបើកយន្តហោះម្នាក់ខ្ទាតជាប់នៅខាងក្រៅ ដូច្នេះពួកគេនាំគ្នាចាប់ជើងរបស់គាត់រហូតដល់ធ្វើការចុះចត"។

ក្រោយមកគេបានដឹងថា អ្នកដែលនៅខាងក្រៅបង្អួចយន្តហោះនោះគឺឈ្មោះ Tim Lancaster ដែលបានហោះហើរពីទីក្រុង Birmingham ប្រទេសអង់គ្លេស ទៅទីក្រុង Malaga ប្រទេសអេស្ប៉ាញក្នុងខែមិថុនា ឆ្នាំ១៩៩០ នៅពេលបង្អួច ២ នៃបង្អួចទាំង៦បានជ្រុះ ខណៈដែលពួកគេកំពុងធ្វើដំណើរពីលើទីក្រុង Oxfordshire ពោរគឺពាក់កណ្ដាលផ្លូវ។

Lancaster បានខ្ទាតចេញពីកៅអីរបស់គាត់ និងជាប់នឹងកាប៊ីនយន្ដហោះខាងមុខ តែសំណាងល្អ Ogden ចាប់ជើងរបស់គាត់ទាន់ ហើយសមាជិកក្នុងយន្តហោះម្នាក់ទៀតឈ្មោះ John Heward ក៏បានចូលទៅចាប់គាត់ជាមួយនឹងខ្សែក្រវាត់ មុនពេលអ្នកផ្សេងទៀតចូលទៅជួយចាប់ខ្សែក្រវាត់។

ទន្ទឹមនឹងនោះដែរ Lancaster បានតស៊ូនៅខាងក្រៅយន្តហោះទាំងព្រលឹងចុងសក់នៅកម្ពស់ ៧ គីឡូម៉ែត្រ ខណៈដែលអ្នកបើកយន្តម្នាក់ទៀតឈ្មោះ Alistair Atchinson ធ្វើការគ្រប់គ្រងរហូតចុះចតបានសម្រេចនៅព្រលានយន្តហោះ Southampton។

Lancaster ក៏រងរបួសបាក់ឆ្អឹងច្រើនកន្លែង និងស្លាប់កោសិកា ដោយសារតែអាកាសធាតុត្រជាក់នៅខាងក្រៅយន្តហោះ៕ ប្រភព ៖ Ladbible

adverise with khmeread