ជ័យជម្នះ៤-០ លើក្រុម Watford កាលពីចុងសប្តាហ៍ធ្វើឲ្យអាសេណលឈរនៅលេខរៀងទី៣និងកាត់បន្ថយគម្លាតមកត្រឹម១១ពិន្ទុពីក្រុមកំពូលតារាង Leicester ដែលនៅសល់មួយប្រកួតក្នុងដៃ។
ដោយក្រុមអាសេណលនៅសល់៧ប្រកួតលោក Asene Wenger មិនទាន់បដិសេធឱកាសប្រជែងយកពានជើងឯកនៅឡើយទេ។ ខ្សែការពារអាសេណល Per Mertesacker ជឿថា ក្រុមកាំភ្លើងធំនៅមានឱកាសឈ្នះពានជើងឯកព្រីមី ញ៉េលីកនៅរដូវកាលនេះ វាមិនទាន់ចប់ទាំងស្រុងនៅឡើយទេ។ ខ្សែការពាររូបនេះបានបង្ហាញការគាំទ្រចំពោះគ្រូបង្វឹក ប៉ុន្តែថា អាសេណលនឹងអស់ឱកាសប្រសិនបើបាត់បង់ពិន្ទុបន្ថែមទៀត។
Mertesacker បាននិយាយថា ប្រសិនបើយើងឈ្នះការប្រកួតទាំងអស់ របស់យើង នោះយើងនឹងមានឱកាស។ នេះជាមូលហេតុដែលយើងត្រូវប្រុងប្រយ័ត្នពីមួយប្រកួតទៅមួយប្រកួត”។ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់រូបនេះបន្តថា “យើងកំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់លើការប្រកួតបន្ទាប់របស់យើងជាមួយក្រុម West Ham។ យើងមានពេលវេលាច្រើន ដោយសារយើងគ្មានការប្រកួតផ្សេង ដូច្នេះយើងមិនគិតអ្វីផ្សេងក្រៅពីការប្រជែងយកពានទេ”៕
