adverise with khmeread Jung woo sung

ករណីឆបោកតារាភាពយន្ត Jun Woo Sung និងត្រូវលើកយកមកដោះស្រាយ

          អ្នកនិពន្ធល្បីល្បាញម្នាក់​ដែល​បាន​បោក​ប្រាស់យក​ប្រាប់​រាប់​លាន​ដុល្លារ​ពីតារាភាព​យន្ត Jung Woo Sung និងតារាមួយចំនួន​ទៀត​នោះ នឹង​ត្រូវ​ឡើង​សវនាការនៅពេល​ឆាប់ៗនេះ។

          ការិយាល័យ Seoul Central District Prosecutors បាន​បង្ហើបប្រាប់ថា ខ្លួន​បាន​បញ្ជូន​អ្នកនិពន្ធដែលគេដាក់ឈ្មោះថា “Park” ទៅឃុំខ្លួន​នៅ​ពន្ធនាគារ​ជុំវិញ​ការចោទប្រកាន់ពីបទ​ឆបោក។ រដ្ឋអាជ្ញាបានឲ្យ​ដឹងថា លោក “Park” ទទួល​បាន​ប្រាក់ប្រហែល​៤​លាន​ដុល្លារ​ពី​តារាភាព​យន្ត​ Jung Woo Sung និង​ទឹកប្រាក់ ២,១​លាន​ដុល្លារ​ទៀត​ពី​អ្នកវិយោគផ្សេងៗ ហើយសរុបទាំង​អស់ប្រហែល​៦​លាន​ដុល្លារ។

          Jung Woo Sung គឺជា​ជនរងគ្រោះ​ម្នាក់នៅ​ក្នុង​ករណីឆបោក​តាមរយៈ​គម្រោងវិនិយោគ​កាលពីឆ្នាំ​២០០៨ ប៉ុន្តែមិនបាន​ប្រឹងប្រែង​ក្នុង​ការ​ចោទ​ប្រកាន់​លើ​អ្នក​និពន្ធ​រូបនេះទេ ក្នុងរយៈ​ពេល​៨ឆ្នាំ​កន្លងមក​នេះ។

          លោក “Park” គឺជា​មនុស្សដ៏ល្បីល្បាញ ហើយ​លោក​បាន​​និពន្ធរឿងភាគ​ជា​ច្រើន​។ តាមព័ត៌មាន​ថា លោក​ប្រព្រឹត្តអំពើឆបោក​នេះ​ ខណៈពេល​ព្យាយាម​ដោះ​បំណុល​រាប់លានដុល្លារ​ដោយសារបញ្ហាក្រុម​ហ៊ុន​បោះពុម្ភ​ផ្សាយ​និង​ក្រុម​ហ៊ុន​ផលិត​ឈុត​ខោក្នុង៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់