វ៉ាក់សាំងកូវីដ១៩របស់អង់គ្លេសកំពុងចាប់ផ្តើមការសាកល្បងព្យាបាលទ្រង់ទ្រាយធំ ខណៈវ៉ាក់សាំង២របស់អាមេរិកបង្ហាញប្រសិទ្ធភាពជាង៩០ភាគរយឡើង

ការសាកល្បងដ៏ធំមួយនៃវ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងកូវីដ១៩ បានចាប់ផ្តើមនៅចក្រភពអង់គ្លេស ដែលជាការសាកល្បងលើកទី៣ នៅក្នុងប្រទេសនេះ។

ថ្នាំចាក់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបែលហ្ស៊ិកឈ្មោះ Janssen មួយនេះ ប្រើវីរុសផ្តាសាយធម្មតាមួយដែលត្រូវបានកែប្រែហ្សែនដើម្បីបង្វឹកប្រព័ន្ធភាពស៊ាំ។

វាកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលទ្ធផលបឋមបង្ហាញថា វ៉ាក់សាំងមួយទៀតផ្តល់ការការពារ៩០ភាគរយ។

ទោះយ៉ាងណាក៏ដោយវ៉ាក់សាំងជាច្រើនប្រភេទទំនងជាត្រូវការជាចាំបាច់ដើម្បីបញ្ចប់ជំងឺរាតត្បាត។

ជោគជ័យនៃវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្នាំ Pfizer និងក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNTech និងក្រុមហ៊ុន Moderna បានបណ្តាលឱ្យមានការរំជើបរំជួលទូទាំងពិភពលោក។ ទោះយ៉ាងណាក៏ដោយ វាមិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅឡើយទេ ហើយយើងនៅតែមិនដឹងថាតើវាមានប្រសិទ្ធភាពចំពោះមនុស្សចាស់ ឬមានប្រព័ន្ធភាពស៊ាំបានយូរអង្វែងប៉ុនណានោះដែរ៕ ប្រភព ៖ BBC

adverise with khmeread