adverise with khmeread Woohyun 49

តារាចម្រៀង Woohyun នឹងបង្ហាញមុខជាលក្ខណៈទោលលើកដំបូង

          បន្ទាប់ពី​​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​រយៈ​ពេល​៦​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១០​មក តារាចម្រៀង Woohyun សមាជិកក្រុមចម្រៀង INFINITE នឹងបង្ហាញមុខ​ជា​លក្ខណៈ​ទោល​​លើក​ដំបូង។​ កាសែត Star News បាន​បង្ហើបប្រាប់​ថា​Woohyun នឹង​បង្ហាញ​បទចម្រៀង​ទោល​នៅពាក់កណ្តាល​ខែឧសភាខាងមុខនេះ។

          សមាជិកផ្សេងទៀត​របស់ក្រុម INFINITE ក៏ធ្លាប់​បានបង្ហាញមុខជា​លក្ខណៈ​ទោល​ឬចូលរួម​ជាមួយ​ក្រុម​ចម្រៀងផ្សេងៗទៀត​ផងដែរ។​

          មិនទាន់មានព័ត៌មាន​ថា តើ​តារាចម្រៀងរូបនេះ​នឹងចេញ​ផ្សាយ​បទ​ចម្រៀង​ទោល​ឬអាល់ប៊ុមទោល​នៅឡើយទេ។ បន្ទាប់ពីការឃោសនាលក្ខណៈ​ទោលនេះ INFINITE នឹង​ត្រៀម​ខ្លួន​សម្រាប់​អាល់ប៊ុម​បន្ទាប់ជាក្រុម​៕

adverise with khmeread
ប្រភព៖ Viki

មតិយោបល់