Didier Deschamps ព្រលយពាក្យថា Oliver Giroud ត្រូវតែបង្ខំចិត្តចាកចេញពីក្លឹប Chelsea និងស្វែងរកស្ថានភាពថ្មី

        គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំងលោក Didier Deschamps ​ជឿថា កីឡាករ Olivier Giroud ត្រូវ​តែ​ស្វែង​រក​ច្រក​ចេញ​ពីក្លឹប Chelsea នៅខែ​មករា​ ប្រសិនបើ​ចង់បាន​កៅអី​សម្រាប់ក្រុមជម្រើស​ Euro 2020 ។

        ខ្សែប្រយុទ្ធវ័យ​៣៤ឆ្នាំ​រូបនេះ​ទើប​នឹង​បាន​ចាប់ផ្តើម​មួយ​ប្រកួតប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Frank Lampard នៅ​រដូវកាល​នេះ ដែល​ក្នុង​ការ​ប្រកួតនោះគឺ​ចាញ់​ក្រុម Tottenham នៅក្នុង​ជុំទី​១៦​នៅក្របខណ្ឌ Carabao Cup កាល​ពីចុងខែ​កញ្ញា​។

        Giroud រកបាន​១គ្រាប់​គត់ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Barnsley នៅក្របខណ្ឌ League Cup ប៉ុន្តែ​ទើបនឹង​លេង​បាន​៣៣នាទី​នៅ​ក្របខណ្ឌ EPL ​នៅរដូវកាល​នេះ។ លោក Deschamps បាន​ទទូច​ឲ្យ​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ទី​២​សម្រាប់ប្រទេសបារាំងរូប​នេះ​ស្វែង​រក​ច្រក​ចេញ​ ប្រសិនបើ​ចង់​បាន​ឱកាស​លេងតំណាង​ប្រទេសតទៅទៀត​ ក្នុងនោះគឺការ​ប្រកួត ដើម្បី​បន្ថែម​ពាន​ទៅលើ​ពាន Euro 2020 និង​ពាន World Cup 2018 ។

        លោក Deschamps បាន​និយាយថា “ Oliver Giroud ដឹងពីរឿងនេះ។ ស្ថានភាព​របស់​គាត់​មិនអាចអូសបន្លាយ​ទៀត​ទេ​។ នៅមុន​ខែមីនា​ Giroud ត្រូវ​តែ​ស្វែង​រក​ស្ថានភាព​ថ្មី​ប្រសើរ​ជាងនេះ”។

        លោកបន្តថា លោក​មិនផ្តល់ដំបូន្មានទេ ប៉ុន្តែការយល់ឃើញ​ ហើយនៅទីបំផុត​កីឡាករ​ខ្លួន​ឯងទេជា​អ្នកសម្រេចចិត្តនោះ៕

adverise with khmeread