Barcelona ហ៊ានផ្តល់១០០លានផោនបូកបន្ថែមកីឡាករបីរូប ដើម្បីដូរយក Neymar មកវិញ

        ក្លឹប Barcelona នៅខ្វះត្រឹម​តែ​១៨លានផោន​ទៀតប៉ុណ្ណោះ​នឹង​បាន​ចុះកិច្ច​ព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Neymar មកវិញកាល​ពីឆ្នាំ​២០១៩ នេះបើតាមការអះអាងរបស់​អតីត​ប្រធាន​បច្ចេកទេស​លោក Javier Bordas ។

        Neymar បាន​ចាកចេញពី​ពហុកីឡាដ្ឋាន Nou Camp កាល​ពីឆ្នាំ​២០១៧​ ខណៈ​ពេល​ក្លឹបយក្ស​បារាំង PSG បាន​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរកីឡាករ​រូបនេះ​ក្នុងតម្លៃ​ខ្ពស់បំផុតមិនធ្លាប់មានគឺ ​២២០​លានផោន​ ប៉ុន្តែ​កីឡាករ​រូបនេះត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរត្រឡប់​មកអតីត​ក្លឹបរបស់ខ្លួន​វិញ។

        មក​ដល់ពេលនេះ គ្មាន​កិច្ច​ព្រមព្រៀងផ្ទេរណាមួយ​លេចចេញជារូបរាងពិតប្រាកដនោះទេ ប៉ុន្តែ​លោក Bordas អតីត​ប្រធានបច្ចេកទេស​របស់​ក្លឹប Barcelona បាន​អះអាងថា ក្លឹបនេះស្ទើរតែសម្រេចកិច្ច​ព្រមព្រៀងផ្ទេរកាល​ពីឆ្នាំ​មុន ដោយ​ក្លឹប​នេះ​ហ៊ាន​ផ្តល់​ប្រាក់ ១០០​លានផោន​ បូកបន្ថែម​កីឡាករ​បីរូបមាន​ Ivan Rakitic, Ousmane Dembele និង Jean Clair Todibo ដើម្បីធ្វើជាថ្នូរ។

        លោក Bordas បាន​និយាយថា “​យើង​បាន​ផ្តល់​ឲ្យក្លឹប PSG ៩៨,៥​លានផោន​ បូក​បន្ថែម​កីឡាករ Todibo  Rakitic និង​ឲ្យ​ខ្ចីជើង​កីឡាករ Dembele”។ ប៉ុន្តែ​ក្លឹប PSG ចង់​បាន​១១៦,៥លានផោន​ បូកបន្ថែម​កីឡាករ Todibo  Rakitic និងខ្ចីជើង​ Dembele” ៕

adverise with khmeread