2100

Huawei អួតថា​ស្មា​ត​ហ្វូ​ន P9 ជា​កំពូល​ស្មា​ត​ហ្វូ​ន​ថតរូប​ល្អ​ដាច់​គេ​លើ​ពិភពលោក​

​    ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Huawei បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​លេង​ម៉ូត​កាមេរ៉ា​ថ្មី​ចំនួន​ពីរ​ស៊េរី គឺ P9 និង P9 Plus​ដែលមាន​គោលបំណង​នាំយក​កាមេរ៉ា​លំដាប់​កំពូល​មក​ដាក់​ក្នុង​ហោប៉ៅ​របស់​អ្នកប្រើប្រាស់​។ 

​     ស្មា​ត​ហ្វូ​ន​ស៊េរី P9 ថ្មី​ត្រូវបាន​បំពាក់​ជាមួយនឹង​កាមេរ៉ា​ដែលមាន​កញ្ចក់ Len ចំនួន ២ ដែល​នឹង​ធ្វើឱ្យ​អ្នកប្រើប្រាស់​អាច​ថតរូប​ភាព​បាន​យ៉ាង​អស្ចារ្យ មិន​ថា​ជា​ពណ៌​ធម្មជាតិ​ឬ​ពណ៌​ស​ខ្មៅ​។ 

​     ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​អាល្លឺម៉ង់ Leica ទូរស័ព្ទ​ថ្មី​នេះ​មាន​កាមេរ៉ា​បច្ចេកវិជ្ជា​ខ្ពស់ និង​សមាសភាគ​ជាច្រើន​ដើម្បី​ផ្តល់នូវ "​បទពិសោធន៍​ថតរូប​តាមរយៈ​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ​"​។ នេះ​បើ​ផ្អែក​តាម​ផ្នែក​ធ្វើ​ទីផ្សារ​របស់​ក្រុមហ៊ុន​បានប្រកាស​យ៉ាង​ដូច្នេះ​។ 

​    ​លោក រី​ឆាត យូ នាយក​ផ្នែក​ធ្វើ​ទីផ្សារ​នៃ Huawei Consumer Business Group បាន​និយាយថា "Huawei មាន​ក្តីរំភើប​ក្នុងការ​ផ្តល់ជូន​អ្នកប្រើប្រាស់ P9 នូវ​បទពិសោធន៍​ថតរូប​តាម​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ តាមរយៈ​ការបង្កើន​សមត្ថភាព​គ្មាន​គូ​ប្រៀប​ជាមួយ​ដៃគូ​ក្រុមហ៊ុន Leica ជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ពិភពលោក​ផ្នែក​រូបភាព​ជាង ១០០ ឆ្នាំ​មកហើយ​"​។ 

​    ​លោក​បន្តថា "​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ពួកគេ​ដើម្បី​ថត​រូបភាព​រាប់ពាន់​លាន​រៀងរាល់ឆ្នាំ ដោយ​ធ្វើឱ្យ​ការថតរូប​មាន​សារៈសំខាន់​ណាស់​ចំពោះ​បទពិសោធន៍​អ្នកប្រើប្រាស់​។ អ្នកប្រើប្រាស់ P9 ឥឡូវ​អាច​ថតរូប​ជាមួយ​ភាព​ភ្លឺ​ច្បាស់ ភាពសម្បូរ​បែប និង​ភាពត្រឹមត្រូវ​គ្មាន​គូ​ប្រៀប ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​រចនា​ឡើង​យ៉ាង​ល្អឥតខ្ចោះ ដែល​មើលទៅ​មាន​រូបរាង​ស្អាត​អស្ចារ្យ​បំផុត​"​។ 

​    ​ស្មា​ត​ហ្វូ​ន P9 ទំហំ ៥,២ អ៊ី​ញ​មាន​អេក្រង់​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០​ភិ​ច​សែ​ល​, អង្គ​ចងចាំ ៣២ ជី​ហ្គា​បៃ និង​តម្លៃ ៦៣០ ដុល្លារ​។ រីឯ​ស្មា​ត​ហ្វូ​ន P9 Plus មាន​គ្រឿង​ដូចគ្នា​នឹង​ស៊េរី P9 ដែរ​ប៉ុន្មាន​មាន​អេក្រង់​ធំ​ជាង គឺ ៥,៥ អ៊ី​ញ និង​តម្លៃ ៧៧៥ ដុល្លារ​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់