adverise with khmeread Abf12dcf 0f2e 4617 b23c 39cca395dc4c

បង្ក្រាប​ក្រុម​ជក់​គ្រឿងញៀន​២២​នាក់ ដកហូត​បាន​ថ្នាំ និង​អាវុធ​មួយចំនួន​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ផ្សារកណ្តាល នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០១៦​ នេះ​បាន​ចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជក់​គ្រឿងញៀន និង​ក្រុម​អនាថា ចំនួន​២២​នាក់ ក្នុងនោះ​ស្រី​១១​នាក់ នៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ។​

     ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​សណ្តាប់ធ្នាប់​របស់​ផ្សារ បានធ្វើ​ការដកហូត​ថ្នាំញៀន ឧបករណ៍​សម្រាប់​ជក់ និង​អាវុធ​ដូចជា​ដាវ​សាំ​ម៉ូ​រ៉ៃ មួយចំនួន​ផងដែរ​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​ការណែនាំ​ពី​អភិបាលខណ្ឌ​ដូនពេញ​លោក គួច ចំរើន លើ​ការចុះ​រៀបចំ​សណ្តាប់​តាម​មូលដ្ឋាន ក៏ដូចជា ប្រមូល​ជនអនាថា​នោះ កម្លាំង​សណ្តាប់ធ្នាប់​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍ ចុះទៅ​ត្រួតពិនិត្យ​នៅ​ទឹកដី​ផ្សារកណ្តាល​ទី​១ ស្រាប់តែ​ប្រទះឃើញ​ពួកគេ​ជក់​គ្រឿងញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តែម្តង​។​

      ជនសង្ស័យ​ទាំងនេះ និង​វត្ថុតាង​ដែល​រឹបអូស បាន​ត្រូវបាន​បញ្ជូនទៅ​សួរនាំនៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្តទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់