Manchester United អាចនឹងខាតបង់ ២០០លានផោននៅរដូវកាល ២០២០-២១

        ក្លឹប Manchester United ស្ថិតក្នុងដំណើរ​ឆ្ពោះទៅរក​ការ​ខាតបង់​ប្រាក់​២០០​លានផោន​នៅ​រដូវកាល​នេះ ខណៈ​ក្លឹបនេះរងផល​ប៉ះពាល់​ដោយ​សារតែ​វិបត្តិ​វីរុស​កូវីដ ១៩ នេះបើយោងតាម​ការវិភាគថ្មី។

        ការ​ព្យាករណ៍​ដែល​ផ្អែក​លើ​តួលេ​ខហិរញ្ញវត្ថុ​ថ្មីៗរបស់​ក្លឹបនៅសប្តាហ៍​នេះ​ ដែល​រួមទាំង​ការ​ធ្លាក់ចុះនៃចំណូល​១៩,៥ភាគរក​​បាន​បង្ហាញរូបភាពមិន​ល្អទេសម្រាប់ក្លឹបយក្ស​នៅអង់គ្លេស​នេះ។

        ការរីករាលដាលវីរុស​ ដែល​បង្ខំឲ្យ​ការប្រកួតបាល់ទាត់​ត្រូវ​ធ្វើ​ឡើង​ដោយ​បិទទ្វារ​​នៅ​អង់គ្លេស​ច្រើន​ខែមកនេះ​អាចនឹង​ធ្វើ​ឲ្យ​ក្លឹបនេះខាតបង់សរុប​កើន​ដល់​១​ពាន់លាន​ផោន​នៅ​រដូវកាល​នេះ។

        ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្លឹប Manchester United សម្រាប់រដូវកាល​ឆ្នាំ​២០២០-២១ ត្រូវបាន​គេប៉ាន់ប្រមាណថា មាន​៤៧៣,៤លានផោន​ គឺជា​តួលេខ​ទាបបំផុត​ចាប់តាំងពី​ពីឆ្នាំ២០១៥​មក។

ក្លឹបនេះបានបង្ហាញរបាយ​ការណ៍​ថា ខ្លួន​បាន​ខាតបង់​៤៩,០៨​លានផោន​​ចន្លោះពី​ខែ​មេសាដល់​ខែ​មិថុនា​ ដែល​កើន​ពី​តួលេខ​ខាតបង់​​ ៣៤,៨​លានផោន​កាល​ពីរដូវកាល​២០១៨-១៩។

តួលេខខាតបង់ ៤៩,៤៩​លានផោន​បន្ថែមទៀត​ត្រូវ​បាន​គេកត់ត្រាចន្លោះពី​ខែ​កក្កដា​ដល់​ខែកញ្ញា​នៅឆ្នាំនេះ​ដោយសារតែ​គេមិនអនុញ្ញាតឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សន​ ហើយធ្វើឲ្យបាត់ចំណូល​ពីការ​ប្រកួតផងដែរ៕

adverise with khmeread