adverise with khmeread Unnamed

ឃាត់​យុវជន​៣​នាក់​នៅ​កោះ​ពេជ្រ​ដកហូត​កាំភ្លើង​មួយ​ដើម​

     ភ្នំពេញ ៖ ប៉ូលិស​ព្រហ្មទណ្ឌ​ម្រិ​ត​ស្រាល​រាជធានី​ភ្នំពេញ​បា​ឃាត់​ខ្លូន​បុរស​៣​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ និង​ឆែក​មាន​កាំភ្លើងខ្លី​មួយ​ដើម​គ្មាន​ច្បាប់​អនុញ្ញាត​កាលពី​វេលា ម៉ោង​៤​និង​៥៤​នាទី ល្ងាច​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ចំណុច​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់  ខណ្ឌចំការមន។ 

     ប៉ូលិស​និយាយថា បុរស​៣​នាក់ ទី​០១- ឈ្មោះ មាស សា​អែម​វី​រី​យា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ខេ​ស៊ី​ម៉ា​ត ស្នាក់​នៅផ្ទះ​លេខ​១១៦​ស្ទួន ផ្លូវ​លេខ​៣៥៧ ភូមិ​ស្លែង សង្កាត់​ច្បារអំពៅ​២ ទី​០២- ឈ្មោះ យ៉ាន ហេង​យីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្សសាលា​វេស​ឡាញ​(​ច្បារអំពៅ​) ស្នាក់​នៅផ្ទះ​លេខ​១២៤ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ និង​ទី​០៣- ឈ្មោះ រឿន រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​សិស្ស​ឆ្នាំ​ទី​២ សាលា​ប៊ី​ប៊ី​យូ ស្នាក់នៅ​អង្គភាព​ប៉ូលិស​ការពារ​រាជ​វ៉ាង​។ ដកហូត​បាន អាវុធខ្លី​០១​ដើម​ម៉ាក​បេ​រ៉ា​តា​បាញ់​ខ្យល់ និង​បង់​០១ មាន​គ្រាប់ឃ្លី​កង់​១២​គ្រាប់​,​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda ពណ៌​ខៀវ​សារី​០១៤ គ្មាន​ស្លាក​លេខ លេខ​តួ ៥០០៣៤៩២ និង​ម៉ាស៊ីន ២០០៣៤៩២៩។  

  
    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ទុក​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់