បុរសឥណ្ឌូនេស៊ីថា ព័ត៌មានលោកខាងលិចចេះតែផ្សាយ គាត់មិនបានក្លាយជាមហាសេដ្ឋីលុយរយលានពីការលក់អាចម៍ផ្កាយទេ

ថ្មអាចម៍ផ្កាយមួយដែលទម្លុះដំបូលផ្ទះរបស់ជាងធ្វើក្ដារមឈូសម្នាក់នៅឥណ្ឌូនេស៊ី នឹងធ្វើឱ្យគាត់ក្លាយជាសេដ្ឋី? សារព័ត៌មានអង់គ្លេសសប្ដាហ៍នេះបានផ្សាយថា លោក Josua Hutagalung វ័យ៣៣ឆ្នាំលក់ថ្មអវកាសនោះបានតម្លៃ ២៦ ពាន់លានប៉េសូ (ស្មើជាង ៥០០ លានដុល្លារ)។

ប៉ុន្ដែម្ចាស់សាម៉ីខ្លួនបានច្រានចោលពាក្យចចាមអារ៉ាមនោះកាលពីថ្ងៃពុធដោយនិយាយថា ថ្មអវកាសនោះលក់បានតែ ២០០ លានប៉េសូ (៤លានដុល្លារ) ហើយគេថែមលុយចំនួន១៤លានប៉េសូ (២៨ម៉ឺនដុល្លារ) សម្រាប់ថ្លៃជួសជុសដំបូលផ្ទះ។

ចាប់តាំងពីពេលនោះមកគាត់បានផ្ញើលុយដែលទទួលបានទៅគ្រួសារ ក្មេងកំព្រា និងវិហារក្នុងសហគមន៍របស់គាត់។

ខណៈដែលគាត់រក្សាទុកបំណែកខ្លះនៃអាចម៍ផ្កាយនោះ គាត់ក៏បានលក់ថ្មអវកាសដែលមានទម្ងន់១,៨គីឡូក្រាមទៅបុរសអាមេរិកម្នាក់នៅកោះបាលីកាលពីថ្ងៃទី១៧ សីហា ដែលបុរសនោះនិយាយថាគាត់ទិញវាយកទៅស្រាវជ្រាវ។

យ៉ាងណាមិញវាក្រោយមកត្រូវបានលក់ទៅលោក Jay Piatek គឺជាអ្នកចូលចិត្តប្រមូលរបស់របរក្នុងសហរដ្ឋអាមេរិកសម្រាប់ចំនួនទឹកប្រាក់ដែលមិនបញ្ជាក់៕ ប្រភព ៖ Asiaone

 

adverise with khmeread